ព័ត៌មានគម្រោងអាន

ការតមរយៈពេល ២១ ថ្ងៃគំរូ

21 Day Fast

ថ្ងៃទី 12 ក្នុងចំណោម 21 ថ្ងៃ

អាហារគឺជាប្រភពនៃភាពស្រណុកស្រួលរបស់មនុស្សជាច្រើន។ ចូររំឭកមើល ថាតើ គំនិតរបស់អ្នកបានជ្រួលជ្រាបដោយការស្រេកឃ្លាននូវអាហារណាខ្លះដែរ ឬកំពុងនឹករឭកចំពោះអ្វីដែលអ្នកកំពុងតមមិនប្រព្រឹត្ដវា ឬក៏ជាការគិតថា តើទម្ងន់គីឡូរបស់អ្នកនឹងអាចស្រកបានប៉ុន្មានដែរ នៅក្នុងអំឡុងពេលនេះ។ តើការគិតនោះកើតឡើងជារឿយៗ? ប្រសិនបើ ការតមនោះ ជាការតមពីសារជាតិសុរា ឬសារជាតិថ្នាំណាមួយ តើអ្នកសម្រេចគិត ថាអ្នកកំពុងតែមានភាពញៀន ដោយសារតែអ្នកនៅតែមិនអាចបំភ្លេច នៅតែគិតពីវា នៅពេលឥឡូវនេះ? សម្រាប់មនុស្សជាច្រើន គ្រានៃការតមនេះ នឹងចាប់ផ្ដើមផ្ដល់ឲ្យគាត់យល់ដឹងថា អាហារ ឬសារជាតិអ្វីមួយ កំពុងតែមានទីកន្លែងសំខាន់ នៅក្នុងជីវិតរបស់គាត់ហើយ។ គ្រានេះ ក៏អាចបើកសម្ដែងឲ្យឃើញនូវភាពញៀនណាមួយផងដែរ។ ចូរអធិស្ឋាន សូមឱ្យព្រះនៃសេចក្ដីមេត្តាករុណា និងជាព្រះនៃរាល់ការកំសាន្ដចិត្ដ បានក្លាយជាប្រភពតែមួយ សម្រាប់លួងលោមថ្នាក់ថ្មម ក្នុងគ្រាដ៏លំបាក ធេញធោងរបស់អ្នកនេះ។ ចូរទូលសូមទ្រង់ ឱ្យព្រះអង្គបានប្រើប្រាស់នូវបទពិសោធន៍ជាមួយនឹងការរងទុក្ខនេះ ដើម្បីដកយកចេញរាល់គ្រប់អ្វីៗ ដែលបានតាំងទីជំនួសឱ្យព្រះវិញ្ញាណដ៏រិសុទ្ធនោះ ដ្បិតព្រះអង្គហើយ ដែលគួរជាអ្នកនៅទីកន្លែងនោះ ដើម្បីទ្រង់បានជាអ្នកផ្ដល់ទីប្រឹក្សា និងកំសាន្ដចិត្ដដល់អ្នក នោះវិញ។

អត្ថបទគម្ពីរ

ថ្ងៃ 11ថ្ងៃ 13

អំពី​គម្រោងអាន​នេះ

21 Day Fast

ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។​ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគ...

More

We'd like to thank Life.Church for their generosity in providing the structure for the 21 Day Fast reading plan.

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ