ព័ត៌មានគម្រោងអាន

មានព្រះពរគំរូ

Blessed

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

"ព្រះគុណ និង ក្ដីមេត្តាករុណា/ចិត្ដក្ដួលអាណិត"



បុរសសុចរិតនៅក្នុង ទំនុកតម្កើង ១១២ បានទទួលការបរិយាយថាជាមនុស្សម្នាក់ដែល ពេញដោយព្រះគុណ និង មានគ្រប់ដោយក្ដីមេត្តាករុណា។ នេះជាគុណតម្លៃពីរដែលខ្លាំងក្លា ហើយក៏ជាបុគ្គលិកលក្ខណៈនៃអង្គព្រះយេស៊ូគ្រិស្ដផងដែរ។



ព្រះគុណរបស់ព្រះជាម្ចាស់ មិនអាចឲ្យយើងទទួលបានដោយការខិតខំប្រឹងប្រែងនោះឡើយ ហើយព្រះគុណនេះ ក៏មានលើសពេញបរិបូរ សម្រាប់តម្រូវការយើងដែរ។ ព្រះគុណព្រះ គឺជាអំណោយទាន។ មានមនុស្សខ្លះ គាត់មានការពិបាក ក្នុងការទទួលយកថា ព្រះគុណមានល្មមគ្រប់គ្រាន់សម្រាប់ជីវិតរបស់គាត់ -- ពួកគាត់ចង់ធ្វើលើសថែមទៀត ដើម្បីឲ្យពួកគាត់ទទួលបានព្រះគុណ ដោយការខិតខំប្រឹងប្រែង តាមសមត្ថភាពខ្លួន។ ប៉ុន្តែនៅក្នុង រ៉ូម ៥៖២០-២១ បានចែងថា៖



"...នៅ​ទី​ណា​ដែល​មាន​បាប​កាន់​តែ​ច្រើន ទី​នោះ​ព្រះគុណ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។ បាប​សោយ​រាជ្យ​បណ្ដាល​អោយ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះគុណ​ក៏​នឹង​សោយ​រាជ្យ​ដោយសារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​អោយ​មនុស្ស​លោក​មាន​ជីវិត​អស់កល្ប​ជានិច្ច តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​អម្ចាស់​នៃ​យើង។" ក្នុងការបកប្រែមួយទៀត តាម Message ថ្លែងថា៖ "...បាបមិនបានមាន ក៏មិនអាច ប្រលងប្រជែងនឹងក្ដីមេត្តាអត់ទោសដ៏អង់អាច ដែលយើងហៅថាជា ព្រះគុណ នោះឡើយ។ នៅពេលណាដែល បាបតតាំងនឹងព្រះគុណ នោះព្រះគុណតែងតែមានជ័យជម្នះលើវាជានិច្ច។ អ្វីដែលបាបអាចធ្វើបាន នោះគ្រាន់តែគំរាមយើងពីក្ដីស្លាប់តែប៉ុណ្ណោះ ហើយវាបានខ្លាំងតែប៉ុណ្ណឹង។ ដោយសារតែព្រះជាម្ចាស់បាននាំ និងបូកបញ្ចូលរាល់អ្វីៗទាំងអស់តាមរយៈព្រះសង្គ្រោះ ព្រះគុណអញ្ជើញយើងឲ្យមកកាន់ជីវិត--គឺជាជីវិតដែលស្ថិតស្ថេររហូតជាយូរអង្វែងរហូតទៅ។"



អ្នកប្រហែលជាធ្លាប់បានប្រព្រឹត្ដនូវកំហុសខុសឆ្គងដ៏ធំមួយចំនួននៅក្នុងជីវិតរបស់អ្នក ប៉ុន្តែ ព្រះគុណនៃព្រះជាម្ចាស់ គឺធំលើសជាងអំពើបាបរបស់អ្នកទៅទៀត។ គ្មានអ្វីផ្សេងទៀត ដែលតម្រូវឲ្យអ្នកត្រូវធ្វើ លើសពីការដែលអ្នកត្រូវសម្រេចចិត្ដចុះចូលជីវិតរបស់អ្នកទៅកាន់ព្រះយេស៊ូ ហើយទូលសុំទ្រង់សម្រាប់ការអត់អោនទោស និង ទទួលយកនូវព្រះពររបស់ព្រះអង្គ ដោយមិនគិតលើកុសលបុណ្យ នៅក្នុងជីវិតរបស់អ្នកនោះដែរ។



សេចក្ដីមេត្តាករុណា/ចិត្ដក្ដួលអាណិត គឺជាអត្តចរិតដ៏ខ្លាំងក្លាមួយទៀត របស់ព្រះជាម្ចាស់។ រាល់ពេលណាដែលព្រះយេស៊ូបានប៉ះពាល់ដោយ ក្ដីមេត្តាករុណា កិច្ចការអស្ចារ្យអ្វីមួយក៏បានកើតឡើង។ "ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឬទ័យក្ដួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា" (ម៉ាថាយ ១៤៖១៤)។



នៅពេល តទល់នឹងស្ថានភាពដ៏លំបាកណាមួយ ក្នុងសភាពជាមនុស្សរបស់យើង យើងតែងតែមានចិត្ដអាណិត (sympathy) ប៉ុន្តែតាមពិតទៅ ចិត្ដអាណិត មិនមែនជាអ្វីដែលយើងត្រូវការជានិច្ចនោះឡើយ។ ចិត្ដអាណិត គឺសម្គាល់ថា យើងយល់ពីបញ្ហា ឬ ការឈឺចាប់នោះ ប៉ុន្តែ វាមិនដែលគិតទៅលើដំណោះស្រាយ ឬ ជួយឲ្យនរណាម្នាក់ មានផ្លូវត្រូវដើរបន្តទៅមុខបានទេ។



ចិត្ដមេត្តាករុណា/ចិត្ដក្ដួលអាណិត (compassion) ដោយមានព្រះគុណនៃព្រះជាប់ជាមួយផង នោះ គឺជាចេស្ដាជំរុញដ៏អង់អាច ដើម្បីជួយឲ្យយើងបញ្ឆេះនិងនាំឲ្យមានសកម្មភាព ដើម្បីនាំចម្លើយរបស់ព្រះជាម្ចាស់ ចូលមកក្នុងជីវិតរបស់មនុស្ស។



ក្នុងដំណើរជីវិតរបស់អ្នក

អ្នកប្រហែលជាធ្លាប់ធ្លាក់ទៅក្នុងក្ដីល្បួងពេលខ្លះ ប៉ុន្តែព្រះគុណនៃព្រះ មានអំណាចលើសជាងភាពទន់ខ្សោយរបស់អ្នកទៅទៀត។ ចូរកុំយល់ច្រឡំរវាង ចិត្ដអាណិត នឹង ចិត្ដក្ដួលអាណិត ចំពោះចំណោមមនុស្សដែលអ្នកសេពគប់។ ចូរឲ្យបានលើកទឹកចិត្ដ និង ស្វែងរកចម្លើយពីព្រះជាម្ចាស់ នៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់អ្នក។ នេះហើយ ជារបៀបដែលអ្នកអាចលូតលាស់ បាននៅក្នុងការរស់នៅនៃជីវិតដែលមានព្រះពរ។

អំពី​គម្រោងអាន​នេះ

Blessed

តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ Brian Houston and Hillsong Church ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ