ព័ត៌មានគម្រោងអាន

មានព្រះពរគំរូ

Blessed

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

"ការការពារ"



ការគោរពនឹងការពារអ្នកពីការប្រឆាំងនានាដែលអ្នកមិនបានរំពឹងទុក ដែលបច្ចាមិត្រប៉ន់ប៉ងមកលើអ្នក។ អស់ច្រើនសតវត្សរ៍ ដែលអារក្សសាតាំងបានប្រើប្រាស់យុទ្ធសាស្រ្ដមួយ ដើម្បីបំផ្លាញគុណតម្លៃរបស់គ្រិស្ដបរិស័ទ ហើយបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមជំនុំ។



ការបាត់បង់នូវគុណតម្លៃខ្លួន អាចនាំឲ្យបាត់បង់នូរប្រសិទ្ធភាពខ្លួន ដោយសារតែអ្នកអាចបាត់បង់នូវ សិទ្ធិអំណាច ព្រះពរ និងមុខតំណែងនៃឥទ្ធិពល ដែលអ្នកប្រហែលជាទទួលបានផង។ ការមាននូវភាពថ្លៃថ្នូរ ភាពសុចរិត និងការគោរព គឺជាការទទួលបានការការពារដ៏ប្រសើរ ដើម្បីប្រឆាំងនឹងអាវុធរបស់សត្រូវរបស់អ្នក ដែលជាមារកំណាចនោះ។ ព្រះបន្ទូលសន្យានៃព្រះជាម្ចាស់គឺមានដូច្នេះថា៖



"គ្មានគ្រឿងសស្រ្តាវុធណាដែលគេធ្វើនោះ អាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្ដី ដែលត្រូវឲ្យអ្នកជាប់ទោសនោះដែរ។ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើរបស់ព្រះជាម្ចាស់ទទួលបានជាមរតក" (អេសាយ ៥៤៖១៧)។



ប្រហែលជាមានអាវុធដែលបង្កើតជារូបរាងណាមួយ អាចយកមកប្រឆាំងនឹងអ្នក ប៉ុន្តែ វាប្រាកដជាមិនបានផលឡើយ នេះលុះត្រាតែអ្នកធ្វើខ្លួនអ្នកឲ្យងាយស្រួលសម្រាប់វាវាយប្រហារ។ ព្រះគម្ពីរបានណែនាំដល់យើងយ៉ាងច្បាស់លាស់ថា៖ "កុំឲ្យទីតាំងដល់មារកំណាចឡើយ" (អេភេសូ ៤៖២៧)។



កុំផ្ដល់ឱកាសឲ្យអារក្ស កុំឲ្យវាមានប្រៀប និង កុំអនុញ្ញាតឲ្យវា កម្រើកខ្លួននៅក្នុងជីវិតអ្នក ដោយប្រឆាំងរារាំង ការព្យាយាមរបស់វា ក្នុងការលួចនូវព្រះពររបស់ព្រះជាម្ចាស់ ដែលមានសម្រាប់រូបអ្នក។



ដើម្បីឲ្យបានក្លាយជាកីឡាករស្ទាត់ជំនាញ អ្នកវាយបាល់តេណីស ត្រូវតែឆ្លៀតវាយកាត់គ្រប់ជ្រុង ដើម្បីធ្វើឲ្យគូប្រកួតខ្លួន មានភាពលំបាក ក្នុងការវាយបាញ់បកយកឈ្នះលើរូបគេ។ នេះជារបៀបមួយដែលអ្នក អាចវាយតបប្រឆាំងនឹងយុទ្ធសាស្រ្ដរបស់មារកំណាចវិញ -- វាយកាត់រាល់គ្រប់ជ្រុងដែលអារក្សប្រើប្រាស់ ហើយកុំប្រងើយកន្តើយនឹងឧបករណ៍នៃរបៀបដែលអារក្សវាប្រើដែរ។ អារក្សសាតាំង មិនដែលគិតថាវា ត្រូវលេងត្រឹមត្រូវនោះឡើយ។ ប្រសិនបើមាននូវបញ្ហាណាមួយដែលនាំឲ្យវាអាចមានខ្យល់ដង្ហើម និង កម្រើកក្នុងជីវិតរបស់អ្នកបាន ចូរកុំទុករហូតដល់អារក្សអាចកាន់កាប់ឡើយ។ ចូរដោះស្រាយភ្លាមៗទៅ។ ប្រសិនបើអ្នកមិនដោះស្រាយទេ អ្នកកំពុងតែឲ្យឱកាសវា ប្រើប្រាស់នូវបញ្ហាទាំងនោះ ប្រឆាំងនឹងអ្នកហើយ។ អ្នកអាចបិទទ្វារ ទុកឲ្យវានៅក្រៅ ហើយអ្នកអាចការពារនូវចំណងអាពាហ៍ពិពាហ៍របស់អ្នក អារម្មណ៍អ្នក សុខភាពអ្នក និង ថវិកាអ្នក ដោយការរស់នៅ ស្របតាម គោលការណ៍របស់ព្រះជាម្ចាស់។



ក្នុងដំណើរជីវិតរបស់អ្នក

គន្លឹះសម្រាប់ការការពារខ្លួនអ្នក ពីសត្រូវ គឺជាការរស់នៅតាមគោលការណ៍របស់ព្រះជាម្ចាស់ -- ការរស់នៅក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងព្រះជាម្ចាស់ ហើយបង្កើនអនុភាពដោយព្រះគុណនៃព្រះជាម្ចាស់។ តើមានផ្នែកណាមួយនៅក្នុងជីវិតរបស់អ្នក ដែលកំពុងបើកចំហទៅកាន់មារសត្រូវដែរឬទេ? ចូរនាំរាល់គ្រប់ទាំងផ្នែកទាំងអស់នោះ ទៅចំពោះមុខព្រះអម្ចាស់ តាមរយៈសេចក្ដីអធិស្ឋានចុះ។ ចូរធ្វើការបំផ្លាស់បំប្រែក្នុងជីវិតរបស់អ្នកនៅក្នុងថ្ងៃនេះ ហើយការពារខ្លួនអ្នក ក្នុងគ្រប់ផ្នែកនៃជីវិតរបស់អ្នក ដោយប្រព្រឹត្ដទៅតាម ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ។

អំពី​គម្រោងអាន​នេះ

Blessed

តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ Brian Houston and Hillsong Church ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ