ព័ត៌មានគម្រោងអាន

មានព្រះពរគំរូ

Blessed

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

"ចិត្ដសប្បុរស"



ក្នុងធម្មជាតិរបស់ព្រះជាម្ចាស់ គឺទ្រង់សព្វព្រះទ័យក្នុងការប្រទាន ហើយរាល់អ្វីៗដែលទ្រង់ផ្ដល់ឲ្យ សុទ្ធសឹងតែចេញមកពីព្រះទ័យសប្បុរស។ នៅក្នុងរបៀបដូចគ្នាផងដែរ យើងគួរតែមានបំណងប្រាថ្នា ដែលពិតចេញពីចិត្ដសប្បុរស និងអនុញ្ញាតឲ្យជីវិតរបស់យើង បានជាប្រភពនិងជាទីបញ្ចេញនៃព្រះពរទៅកាន់ដល់អ្នកដទៃ។ ភាពសប្បុរស មិនមែនយោងតាមបរិមាណនៃរបស់ឬថវិកា ដែលអ្នកមាន ឬក៏ បញ្ជាក់ដោយការប្រព្រឹត្ដសកម្មភាពណាមួយនោះដែរ -- តែវាជាវិញ្ញាណពិតនៃចិត្ដសប្បុរស ដែលជារបៀបនៃការរស់នៅទៅវិញ។



• ជារបៀបនៃការសម្លឹងមើលឃើញអ្វីៗ

"អស់អ្នកដែលមានភ្នែកសប្បុរសនឹងទទួលបានព្រះពរ ដ្បិតគាត់បានផ្ដល់អាហាររបស់គាត់ ទៅដល់អ្នកក្រីក្រ" (សុភាសិត ២២៖៩)។ ភ្នែកសប្បុរសនឹងសម្លឹងមើលហួសពីខ្លួនឯង ហើយងាយនឹងឃើញនូវឱកាសក្នុងការប្រទានពរដល់មនុស្សដទៃ។ ជំនួសនឹងការរស់នៅក្នុងភាពជាមនុស្សដែលអង្គុយចាំតែចាប់កំហុស និងវិនិច្ឆ័យទោសធ្ងន់ធ្ងរដល់អ្នកដទៃ អ្នកមានវិញ្ញាណសប្បុរសនឹងបើកចំហខ្លួន ជឿទៅលើអ្វីដែលល្អប្រសើរពីអ្នកដទៃវិញ។



• ជារបៀបនៃការគិតយល់

"ប៉ុន្តែបុរសដែលមានចិត្ដសប្បុរស បង្កើតនូវអ្វីៗដែលសប្បុរសវិញ..." (អេសាយ ៣២៖៨)។

នៅពេលណាដែលចិត្ដសប្បុរសគឺជារបៀបនៃការគិត អ្នកនោះនឹងតែងតែបង្កើតនូវគម្រោងការ ដើម្បីប្រទានពរដល់អ្នកដទៃ។ ព្រះជាម្ចាស់ទតឃើញនូវតម្រូវការរបស់ពិភពលោកនេះ ហើយព្រះអង្គបានបង្កើតនូវយុទ្ធសាស្រ្ដដ៏សប្បុរសមួយ។ យុទ្ធសាស្រ្ដនោះគឺមានឈ្មោះថា ដំណឹងល្អ ដែលជាព្រះទ័យសប្បុរស ដែលមនុស្សលោកមិនសមនឹងទទួល។



• ជារបៀបនៃការរស់នៅ

"...ហើយដោយចិត្តសប្បុរស គាត់នឹងឈរយ៉ាងរឹងមាំ" (អេសាយ ៣២៖៨)។

នៅពេលណាដែលចិត្ដសប្បុរសជារបៀបនៃការរស់នៅ វានឹងក្លាយទៅជាជំហររបស់យើង។ វាមិនមែនជាពលកម្ម ជាសកម្មភាពមួយ ឬក៏ជាកាតព្វកិច្ចនាំឲ្យយើងចងគំនុំដែរ -- ដ្បិតវាជារបៀបនៃការរស់នៅរបស់យើង។ ព្រះបន្ទូលសន្យានៃព្រះជាម្ចាស់ថា អស់អ្នកណាដែលមាន "ភ្នែកសប្បុរស" គឺជាមនុស្សដែលទទួលបានព្រះពរទៅវិញទេ។



ព្រះរាជ្យរបស់ព្រះជាម្ចាស់ចង់និយាយសំដៅទៅកាន់អ្វីៗទាំងអស់ដែលមាននៅក្នុងនគររបស់ព្រះអង្គ ទាំងនៅស្ថានសួគ៌ និងនៅលើផែនដី។ ដើម្បីឲ្យមានវិញ្ញាណដែលសញ្ជឹងគិតពីព្រះរាជ្យព្រះ នោះមានន័យថា អ្នកត្រូវតែមាននិមិត្ដដែលធំលើសពីរូបខ្លួនអ្នក -- អ្នកនឹងតែងតែបង្កើតនូវយុទ្ធសាស្ដ្រសប្បុរស ឬគម្រោងការ ដើម្បីប្រទានពរដល់អ្នកដទៃ។



ក្នុងដំណើរជីវិតរបស់អ្នក

ចិត្តសប្បុរស មិនគ្រាន់តែជាសកម្មភាពមួយប៉ុណ្ណោះទេ ប៉ុន្តែវាជារបៀបនៃការសម្លឹងឃើញ ជារបៀបនៃការគិតយល់ និង ជារបៀបនៃការរស់នៅវិញ។ ហើយលើសពីនេះទៅទៀតនោះ ទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យសម្រាប់រូបអ្នកផងដែរ។ ដូច្នេះ ចូរសម្លឹងរកមើលឱកាស សម្រាប់ប្រទានពរដល់អ្នកដទៃ បង្កើតនូវយុទ្ធសាស្រ្ដដ៏សប្បុរស ហើយបង្កើតទំនាក់ទំនងជាមួយអស់អ្នកដែលនៅជុំវិញខ្លួនអ្នក ដោយនៅក្នុងព្រះនាមនៃព្រះយេស៊ូ!

អំពី​គម្រោងអាន​នេះ

Blessed

តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ Brian Houston and Hillsong Church ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ