រស់នៅដោយមានសេរីភាពគំរូ

ច្រោះឱ្យបានមានសេរីភាព
អ្វីដែលយើងនឹងលើកឡើងនៅថ្ងៃនេះ ទាំងប្រាកដក្នុងចិត្តដោយឥតសង្ស័យថាវាជារឿងសាមញ្ញ និងជាគំនិតជំរុញបំផុត នោះគឺជាអ្វីដែលខ្ញុំបានរកឃើញនៅក្នុងសេរីភាពដែលព្រះគ្រីស្ទបានប្រទាន។
អត្ថបទគម្ពីរបង្ហាញដល់យើងថានៅពេលដែលអំពើបាបបានចូលមកក្នុងពិភពលោក វាបានបើកទីធ្លាគុកចំនួនបី៖ ក្ដីភ័យខ្លាច ភាពឈឺចាប់ និងក្ដីអាម៉ាស់។ យើងទាំងអស់គ្នាសុទ្ធសឹងធ្លាប់រងគ្រោះ និងបាក់បែកក្នុងសេចក្ដីអស់ទាំងនេះ។ យើងមានក្ដីភ័យខ្លាច រហូតដល់វាធ្វើឱ្យយើងស្ពឹកស្រពន់។ មានភាពឈឺចាប់ដល់វាបំបាក់រូបយើង។ និងមានចិត្តគំនិតអាម៉ាស់ ដល់នាំឱ្យយើងគិតខុសឆ្គងពីរូបភាពពិត ថាយើងជានរណានៅក្នុងព្រះគ្រីស្ទ។
ដំណឹងល្អនោះគឺថាព្រះគ្រីស្ទបានប្រទានសោ ដើម្បីឱ្យយើងអាចគេចរួចចេញពីគុកទាំងនោះ! នោះគឺជា ជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់។
ជំនឿ គឺដើម្បីឱ្យយើងអាចជឿ ថាយើងពិតជាមនុស្សបែបណានៅក្នុងអង្គព្រះគ្រីស្ទ។ គឺវាជួយទម្លុះបំផ្លាញភាពអាម៉ាស់របស់យើង។ ក្ដីសង្ឃឹម គឺដើម្បីឱ្យយើងអាចស៊ូទ្រាំនៅក្នុងភាពឈឺចាប់របស់យើង។ ហើយក្ដីស្រឡាញ់ គឺដើម្បីចាំងបណ្ដេញរាល់ក្ដីភ័យខ្លាចរបស់យើងចេញ។
អ្នកប្រហែលកំពុងតែសម្របចិត្តនិងការរស់នៅ ក្រោមការដឹកនាំរបស់ក្ដីភ័យខ្លាច ភាពឈឺចាប់ ឬក្ដីអាម៉ាស់៖ អញ្ចឹងយើងចេះលាក់រឿងអាថ៌កំបាំង។ យើងចេះពាក់មុខ។ យើងជឿលើសេចក្ដីកុហក។ តែទោះជាយ៉ាងនេះក្ដី ជីវិតដែលមានពេញដោយ ជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ នោះនឹងមានលក្ខណៈផ្ទុយស្រឡះពីនេះ — ដោយយើងមានការទុកចិត្ត មិនលាក់លៀម ហើយមានសេចក្ដីពិតនៃព្រះ នោះវិញ!
លំហាត់
ចូរសរសេរសេចក្ដីថ្លែងសំខាន់ៗនៃជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ ដែលនឹងរំដោះអ្នកឱ្យមានសេរីភាពពីគុកនៃក្ដីភ័យខ្លាច ភាពឈឺចាប់ និងក្ដីអាម៉ាស់។
ឧទាហរណ៍៖
ក្ដីអាម៉ាស់៖ រូបខ្ញុំគ្មានបានការអ្វី។ ឥតប្រយោជន៍។
ក្ដីភ័យខ្លាច៖ ខ្ញុំខ្លាចនៅតែឯងឯកោ។
សេចក្ដីស្រឡាញ់៖ មិនថាមានរឿងអ្វីកើតឡើងនោះឡើយ ព្រះទ្រង់តែងតែគង់នៅជាមួយរូបខ្ញុំជានិច្ច។
ជំនឿ៖ ខ្ញុំជឿថាព្រះមានគោលបំណងយ៉ាងពិសេសសម្រាប់ជីវិតរបស់ខ្ញុំ។
សេចក្ដីអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអរគុណព្រះអង្គ ដែលទ្រង់ពុំបានប្រទានវិញ្ញាណនៃសេចក្ដីភ័យខ្លាចមកឱ្យទូលបង្គំឡើយ ប៉ុន្តែវិញ្ញាណនោះ ជាព្រះវិញ្ញាណនៃអំណាចចេស្ដា ក្ដីស្រឡាញ់ និងការចេះគ្រប់គ្រងលើខ្លួន។ នៅក្នុងព្រះនាមព្រះយេស៊ូវ ទូលបង្គំសូមព្រះអង្គដកហូតអំណាចនៃក្ដីភ័យខ្លាច ភាពឈឺចាប់ និងក្ដីអាម៉ាស់ចេញពីជីវិតរបស់ទូលបង្គំ។ សូមជួយទូលបង្គំជៀសផុត កុំឱ្យទៅជាប់នឹងចំណងនៃរឿងអស់ទាំងនោះ ប៉ុន្តែសូមជួយទូលបង្គំឱ្យបានរួចខ្លួន ចូលទៅកាន់សេរីភាពពិត ដែលមាននៅក្នុងជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលព្រះអង្គបានប្រទានមកឱ្យទូលបង្គំនោះវិញ។ អាមែន។
អំពីគម្រោងអាននេះ

ព្រះគ្រីស្ទបានយាងមករំដោះឱ្យយើងមានសេរីភាព ប៉ុន្តែក៏មានរដូវកាលខ្លះក្នុងដំណើរជីវិតរួមជាមួយព្រះអង្គ ដែលយើងពុំមានអារម្មណ៍ថាមានសេរីភាពនោះដែរ។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងជួយឱ្យយើងអាចគេចចេញរួចពីគុករបស់យើង ទាំងបំពាក់បំប៉ន ហើយផ្ដល់អនុភាពឱ្យយើងអាចរស់នៅក្នុងជីវិតមានសេរីភាព ដែលព្រះគ្រីស្ទសព្វព្រះទ័យឱ្យយើងមានពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់មាតិកាមេរៀនបន្ថែម សូមចូលទៅកាន់ finds.life.church
More