ព័ត៌មានគម្រោងអាន

ព្រះគម្ពីរមានជីវិតរស់រវើកគំរូ

La Biblia está viva

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ព្រះគម្ពីរកំពុងតែផ្លាស់ប្រែរាល់គ្រប់អ្វីៗទាំងអស់

ចូរនឹកស្រមៃមើល ថាគ្រប់អ្វីៗទាំងអស់ស្ថិតនៅក្នុងភាពងងឹត ហើយគ្មានរូបរាង រហូតដល់ព្រះជាម្ចាស់ផ្លុំខ្យល់ដង្ហើម បញ្ចេញនូវព្រះបន្ទូលថា៖ «ចូរឱ្យមានពន្លឺ»។ ក្នុងមួយរំពេចនោះ រាល់គ្រប់អ្វីៗទាំងអស់ក៏បានផ្លាស់ប្រែ។ ពន្លឺចាំងទម្លុះភាពងងឹត ហើយអ្វីដែលធ្លាប់ស្ថិតនៅក្នុងទីកំបាំង មើលមិនឃើញ ឥឡូវបានឃើញយ៉ាងជាក់ច្បាស់។ ព្រះបន្ទូលតែមួយ ចេញពីព្រះជាម្ចាស់ នោះបានផ្លាស់ប្រែរាល់គ្រប់អ្វីៗទាំងអស់ … ប៉ុន្តែការណ៍នេះ មិនទាន់ចប់នៅត្រឹមហ្នឹងនោះទេ។ 


ព្រះជាម្ចាស់ដដែល ដែលបានបង្កើតសកលលោក ដោយដង្ហើមតែមួយ ព្រះអង្គក៏កំពុងតែបន្តផ្លុំខ្យល់ដង្ហើមនៃជីវិតថ្មី ទៅក្នុងពិភពលោក តាមរយៈអំណាចចេស្ដានៃព្រះបន្ទូលរបស់ព្រះអង្គដែរ។ ព្រះបន្ទូលនៃព្រះ កំពុងបន្តចាក់ទម្លុះចូលទៅក្នុងទីងងឹត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំផ្លាស់បំប្រែជីវិតមនុស្ស និងធ្វើឱ្យដួងចិត្ដដែលឈឺចាប់បានជាសាជាថ្មី។ ព្រះបន្ទូលរបស់ព្រះ មានជីវិតរស់រវើក ហើយក៏បន្តធ្វើការយ៉ាងសកម្ម ដោយព្រោះ ព្រះអង្គ មានព្រះជន្មគង់នៅ និងកំពុងតែធ្វើការយ៉ាងសកម្ម។ ហើយយើងមានសិទ្ធិចូលទៅកាន់ព្រះបន្ទូលរបស់ព្រះអង្គជានិច្ច។ 


យើងកាន់តែសិក្សាពីព្រះបន្ទូលរបស់ព្រះអង្គ នោះយើងកាន់តែស្វែងរកឃើញថា ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យមនុស្សគ្រប់រូបនៅក្នុងពិភពលោកនេះ អាចទទួលបាននូវបទពិសោធន៍នៃជីវិត ដែលគេអាចមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ដែលជាព្រះដល់ជីវិតផ្ទាល់ខ្លួនរបស់គេ ជាព្រះកំពុងតែធ្វើការយ៉ាងសកម្មក្នុងជីវិតរបស់គេ និងជាព្រះដែលអាចស្តាររាល់គ្រប់អ្វីៗឱ្យប្រសើរឡើងជាថ្មី សម្រាប់រូបគេ នោះដែរ។ 


មិនថាជាមានបញ្ហា ឬទុក្ខវេទនាណាក៏ដោយ ដែលយើងត្រូវប្រឈម នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងនៅតែបន្តមានជីវិតនិងចាំងទម្លុះទៅក្នុងទីងងឹត។ ព្រះបន្ទូលរបស់ព្រះអង្គនឹងបន្តបំផ្លាស់បំប្រែមនុស្សទាំងឡាយ ដូចជាចំពោះ អ្នកស្រី ហ្គាណា អ្នកនាង ស៊ូម៊ូ ពួកជនជាតិផូផូឡូកា លោក សាំយ៉ូអែល អាយ៉ាយី ហ្រ្គូធឺ និងលោក វីលៀម ធីនដេល ជាដើម។ ហើយព្រះបន្ទូលរបស់ព្រះអង្គ ក៏នៅមានអំណាចចេស្ដាក្នុងការបំផ្លាស់បំប្រែរូបអ្នក ដូចគ្នា។ 


ចូរឈប់ស្ងៀមបន្តិច ហើយគិតអំពីរឿង របស់អ្នក។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំផ្លាស់បំប្រែរូបអ្នក ដោយរបៀបណាខ្លះដែរហើយ? ហើយថាតើតាមរបៀបណាខ្លះ ដែលព្រះជាម្ចាស់កំពុងតែនាំនូវអត្ថបទព្រះគម្ពីរឱ្យមានជីវិតរស់រវើកនៅក្នុងជីវិតរបស់អ្នក ឥឡូវនេះ? 


ចូរអបអរចំពោះអ្វីៗដែលព្រះជាម្ចាស់បានធ្វើនៅក្នុងជីវិតរបស់អ្នក តាំងពីដើមរហូតមកដល់ឥឡូវនេះ។ ហើយចូរសញ្ជឹងគិតពិចារណា ទៅលើអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនៅក្នុងពិភពលោក និងអ្វីៗមាននៅជុំវិញរូបអ្នក។ 


ពីពេលនេះទៅមុខ ចូរជ្រើសរើសទទួលយកតួនាទីរបស់អ្នក នៅក្នុងសាច់រឿងដែលព្រះជាម្ចាស់កំពុងតែថ្លែងប្រាប់។ នោះគឺជារឿងដែលបានចាប់ផ្ដើម តាំងពីពេលដែលព្រះអង្គមានបន្ទូល រួចរាល់គ្រប់អ្វីៗក៏ចាប់ផ្ដើមកកើតមានឡើង ហើយនឹងបន្តកើតមានឡើងរហូតដល់ថ្ងៃព្រះយេស៊ូវយាងត្រឡប់មកវិញ—ដែលជារឿងហួសលើសពីប្រវត្ដិសាស្រ្ដ ហើយក៏កំពុងតែបន្តបំផ្លាស់បំប្រែពិភពលោកផង។ 


ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

La Biblia está viva

ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះ...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ