ព័ត៌មានគម្រោងអាន

ព្រះគម្ពីរមានជីវិតរស់រវើកគំរូ

La Biblia está viva

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

គ្មានអ្វីអាចបញ្ឈប់ព្រះគម្ពីរបានទេ

នៅក្នុងឆ្នាំ ១៥០០ ជាង ព្រះគម្ពីរមិនទាន់មានជាច្រើនភាសានៅឡើយទេ។ មានតែក្រុមមនុស្សបានរៀនសូត្រជ្រៅជ្រះ ឬជាអ្នកមានស្ដុកស្ដម្ភតែប៉ុណ្ណោះ ដែលអាចសិក្សាព្រះគម្ពីរ នៅក្នុងភាសា ហេព្រើរ ក្រិក ឬឡាតាំង បាន។


ប៉ុន្តែមានអ្នកប្រាជ្ញ ជាអ្នកមានវិជ្ជាជ្រៅជ្រះម្នាក់ ឈ្មោះលោក វីលៀម ធីនដេល (William Tyndale) ដែលគាត់មានសេចក្ដីជឿជាក់ក្នុងចិត្ដ ថាមនុស្សគ្រប់រូបគួរតែទទួលបានការយល់ដឹងពីអត្ថបទព្រះគម្ពីរ។ ហើយហេតុដូច្នេះឯង បានជាគាត់ចាប់ផ្ដើមបកប្រែព្រះគម្ពីរទៅជាភាសាផ្ទាល់របស់គាត់ ដែលជាភាសាអង់គ្លេសនោះ។


មានក្រុមអាជ្ញាធរជាច្រើននាក់ បានជំទាស់នឹងគំនិត និងសេចក្ដីជំនឿរបស់លោក ធីនដេល។ ម្ល៉ោះហើយ លោកក៏បានភៀសខ្លួនចេញពីស្រុកអង់គ្លេស ហើយក្រោយមក លោកបានលួចនាំចូលនូវព្រះគម្ពីរសញ្ញាថ្មី ត្រឡប់ចូលមកស្រុកកំណើតរបស់លោកវិញ។ អស់រយៈពេលជាង ៩ ឆ្នាំ ដែលលោក ធីនដេល បានរត់រួចខ្លួនពីការចាប់ឃុំឃាំង ក្នុងខណៈពេលដែលលោកនៅតែបន្តកិច្ចការងារបកប្រែព្រះគម្ពីរទាំងមូល ក្នុងជំនាន់ដំបូងនៃភាសាអង់គ្លេស។ ប៉ុន្តែនៅគ្រាចុងក្រោយ លោកក៏ត្រូវបានគេចាប់ខ្លួន។ គេបានចោទប្រកាន់ថាលោកគឺជាអ្នកក្បត់សាសនា ហើយលោកក៏ត្រូវបានគេដុតសម្លាប់ចងនឹងបង្គោលឈើទៅវិញ។


ប៉ុន្តែ ប្រសិនបើព្រះជាម្ចាស់ ស្ថិតនៅជាប់ហើយជាបំណែកនៃគម្រោងការអ្វីមួយ នោះគ្មានអ្វីមួយអាចមកបញ្ឈប់កិច្ចការរបស់ព្រះអង្គបានឡើយ។


ការលះបង់របស់លោក ធីនដេល បានផ្ដើមជារងើកភ្លើងនៃចលនាសម្ងាត់ ដែលទាមទារឱ្យមានការផ្លាស់ប្រែ។ ហើយជិត ១០០ ឆ្នាំក្រោយមក ការផ្លាស់ប្រែក៏កើតមានឡើង។ ព្រះគម្ពីរ ស្ដេច ជេមស៍ (King James Bible) ដែលជាគម្ពីរអង់គ្លេសដំបូង បានផ្ដល់ជូនដល់មនុស្សគ្រប់រូប នៅក្នុងភាសាអង់គ្លេស—ដែលព្រះគម្ពីរបោះពុម្ពដំបូងជំនាន់នេះ មានស្នាមនៃកិច្ចការងារជាច្រើនរបស់ លោក ធីនដេល។


អស់រយៈពេលប៉ុន្មានក្រោយមក ប្រទេសអង់គ្លេស ក៏បានបំផ្លាស់បំប្រែ ដោយសារតែព្រះគម្ពីរ។ ការភ្ញាក់ដឹងខុស និងការក្រោកឡើងប្រព្រឹត្ដត្រឹមត្រូវសាជាថ្មី បានកើតឡើងជាច្រើនកន្លែង មានចលនាបេសកកម្មជាច្រើនបានកើតឡើង ហើយមានព័ន្ធកិច្ចដែលផ្ចង់គំនិតទៅលើការបកប្រែព្រះគម្ពីរក៏បានប្រសូតឡើងដែរ។ អត្ថបទព្រះគម្ពីរបានស្ដារឱ្យប្រជាជាតិមានជីវិតរស់ឡើងវិញ—ប៉ុន្តែការក្រោកឡើងប្រព្រឹត្ដត្រឹមត្រូវសាជាថ្មី បានចាប់ផ្ដើម នៅពេលដែលក្រុមអ្នកបកប្រែអង់គ្លេសដំបូង ជឿជាក់ថា មនុស្សគ្រប់រូប គួរតែទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ … ហើយពួកគេបានចាប់ផ្ដើមក្រោកឡើងបំពេញកិច្ចការ ដើម្បីសម្រេចទៅលើការជឿនោះ។


តើសេចក្ដីក្លាហាននៃក្រុមអ្នកបកប្រែព្រះគម្ពីរដំបូង បានជំរុញទឹកចិត្ដរបស់អ្នកយ៉ាងដូចម្ដេចខ្លះ?


ឥឡូវនេះ ចូរពិចារណាទៅលើអ្វី ដែល លោក ធីនដេល បានឆ្លងកាត់ ហើយបន្ទាប់មក ចូរទូលសូមទៅដល់ព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គបានបញ្ជាក់ដល់អ្នកនូវជំហានបន្ទាប់ ដែលអ្នកអាចធ្វើទៅបាន ដើម្បីចែករំលែកអត្ថបទព្រះគម្ពីរជាមួយនឹងអស់មនុស្សនៅជុំវិញរូបអ្នក។ ប្រហែលជាអ្នកអាចផ្ញើខព្រះគម្ពីរណាមួយទៅដល់មិត្ដម្នាក់ទៀត ឬប្រហែលជាអ្នកគួរថ្វាយតង្វាយទៅដល់គម្រោងបកប្រែព្រះគម្ពីរណាមួយ។


មិនថាជាអ្វីដែលអ្នកសម្រេចចិត្ដធ្វើនោះទេ ចូរគិតពិចារណាពីដំណើរនៃជីវិតរបស់អ្នក ប្រសិនបើអ្នកមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ។ ចូរគិតមើល ថាតើជីវិតនោះ នឹងមានរូបលក្ខណៈយ៉ាងដូចម្ដេច ហើយបន្ទាប់មក ចូរឱ្យអ្នកបានក្លាយទៅជារងើកសម្រាប់ការផ្លាស់ប្រែ នៅក្នុងជីវិតរបស់មនុស្សម្នាក់ មួយផ្សេងទៀតចុះ។


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

La Biblia está viva

ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះ...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ