ព័ត៌មានគម្រោងអាន

ព្រះគម្ពីរមានជីវិតរស់រវើកគំរូ

La Biblia está viva

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

ព្រះគម្ពីរមានជីវិតរស់រវើក

ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មកដល់រូបយើង។ ព្រះបន្ទូលគឺជាសារដែលព្រះបានតាក់តែងរាយរាប់ តាមរយៈមនុស្ស ប្រាប់អំពីអត្តចរិត និងគម្រោងផែនការណ៍របស់ព្រះអង្គ ដើម្បីសង្គ្រោះនិងស្ដារមនុស្សជាតិឡើងវិញ។ ហើយដោយសារតែព្រះបន្ទូលនេះ បានបណ្ដាលដោយព្រះជាម្ចាស់ នោះរាល់ផ្នែកនានានៃអត្ថបទព្រះគម្ពីរ មានចេស្ដាសម្រាប់ផ្ដល់ជាទីប្រឹក្សា នាំអនុភាព (ក្ដីប្រាកដក្នុងចិត្ដ) និងអាចបំផ្លាស់បំប្រែយើងបាន។  


ចូរគិតអំពីពេលមួយ ដែលអ្នកមានអារម្មណ៍ថា គំនិតរបស់អ្នក ត្រូវបានបំផ្លាស់បំប្រែជាថ្មី ឬបានមើលឃើញអំពីផ្នែកមួយចំនួននៃជីវិតរបស់អ្នក បានទទួលការបំផ្លាស់បំប្រែនោះ។ ប្រសិនបើអ្នកបានអាន ឬស្ដាប់អត្ថបទព្រះគម្ពីរយ៉ាងទៀងទាត់ នោះអ្នកនឹងទទួលយល់ដឹង ហើយភ្លក់ពីព្រះចេស្ដារបស់ព្រះបន្ទូល ដើម្បីជំរុញទឹកចិត្ដ លើកទឹកចិត្ដ ហើយថែមទាំងដេញជើងខ្លួនអ្នកផង។ 


ព្រះគម្ពីរមានលក្ខណៈលើសពីមេរៀននៃប្រវត្តិសាស្រ្ដទៅទៀត។ ទោះបីជាព្រះគម្ពីរថ្លែងពីអ្វីៗដែលព្រះជាម្ចាស់បានធ្វើកន្លងមក នោះអត្ថបទក៏បង្ហាញឱ្យយើងឃើញពីអ្វីដែលព្រះជាម្ចាស់ នឹងធ្វើដែរ។ ព្រះបន្ទូលកំពុងតែបើកសម្ដែងនូវសាច់រឿង ដែលព្រះជាម្ចាស់បានបើកបង្ហាញនៅលើប្រវត្ដិសាស្រ្ដរហូតមក។ នោះគឺជារឿងដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បន្តប្រាប់ តាមរយៈរូបយើងរាល់គ្នា។  


ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានមានចលនានៅក្នុងដួងចិត្ដរបស់មនុស្សជាច្រើន តាំងតែពីដើមដំបូងនៃពេលវេលា ហើយសេចក្ដីជំរុញទឹកចិត្ដនៃព្រះបន្ទូល បានដឹកនាំដល់ការបំផ្លាស់បំប្រែនៃទីក្រុង ប្រជាជាតិ និងបណ្ដាទ្វីបជាច្រើន។ 


ដូច្នេះហើយ នៅក្នុងសប្ដាហ៍នេះ ចូរឱ្យយើងអបអរសាទរពីរបៀបដែលព្រះគម្ពីរមានជីវិតរស់រវើកនិងមានភាពយ៉ាងសកម្ម នៅក្នុងពិភពលោករបស់យើង ដោយការសម្លឹងមើលទៅកាន់សេចក្ដីរាយរាប់ ដែលព្រះជាម្ចាស់បានថ្លែងតាមរយៈក្រុមគ្រីស្ទបរិស័ទ នៅក្នុងប្រវត្តិសាស្រ្ដរហូតមក—នោះគឺជាសាច់រឿងដែលបង្ហាញស្ដែងពីសមត្ថភាពរបស់ព្រះគម្ពីរ ដែលអាចចាក់ទម្លុះទីងងឹត នាំមកនូវសេចក្ដីសង្ឃឹម ស្ដារជីវិតឡើងវិញ ហើយនិងបំផ្លាស់បំប្រែពិភពលោកផង។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

La Biblia está viva

ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះ...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ