ខ្ញុំមានចិត្តសប្បុរសគំរូ

អ្នកដែលចេះឱ្យនោះមានពរជាង
នៅឯក្រុមជំនុំ Life.Church យើងតែងនិយាយឡើងថា៖ «យើងនឹងនាំមុខគេ ក្នុងរបៀបរស់នៅដែលប្រកបដោយដួងចិត្តសប្បុរស»។ យើងពិតជាជឿជាក់ប្រាកដថា យើងបានពរ ជាជាងការទទួល។ តែទោះជាយ៉ាងនេះក្ដី សេចក្ដីថ្លែងនេះ គឺជាឃ្លាដែលយើងត្រូវការរៀន ហើយកំពុងតែរៀនធ្វើនៅឡើយ។
នៅក្នុងឆ្នាំ ២០០៦ ក្រុមជំនុំកំពុងតែរីកចម្រើនយ៉ាងសម្បើម រហូតដល់យើងមិនអាចបំពេញដល់តម្រូវការ មានប្រាក់កាសគ្រប់គ្រាន់សម្រាប់រាល់ការចំណាយទាំងប៉ុន្មាន។ យើងក៏មានក្រុមជំនុំជាច្រើនទៀត ដែលពួកគេចង់ទិញនូវធនធានដែលយើងមានផងដែរ។ តែក្រុមអ្នកដឹកនាំរបស់យើងបានសម្រេចចិត្ត ថានឹងផ្ដល់ធនធានទាំងប៉ុន្មានរបស់យើងទៅឱ្យក្រុមជំនុំ ឬព័ន្ធកិច្ចនានា ដើម្បីយកទៅប្រើប្រាស់—ដោយឥតគិតថ្លៃ នោះទៅវិញ។ ក្នុងនោះមានទាំង វីដេអូ មេរៀនអធិប្បាយ សម្ភារៈសិក្សាពី LifeGroup កម្មវិធីសិក្សាសម្រាប់កុមារ ហើយនិងកម្មវិធីសម្រាប់ប្រព័ន្ធឧបករណ៍ចល័ត ដែលមានជាគម្រោងសាងសង់ និងអ្វីៗជាច្រើនផ្សេងទៀត។ ទាំងអស់ គឺឱ្យ ដោយមិនគិតពីកម្រៃអ្វីទាំងអស់។ យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានស្គាល់ជាង ១៣ ម៉ឺន ក្រុមជំនុំ ដែលបានទាញយកធនធានដោយឥតគិតថ្លៃទាំងឡាយ នៅក្នុងឆ្នាំនោះ។ តែទោះជាយ៉ាងនេះក្ដី ក្រុមជំនុំដែលទទួលបានផលប្រយោជន៍ជាងគេ ពីធនធានទាំងប៉ុន្មាន នោះគឺជាក្រុមជំនុំ Life.Church ទៅវិញ។
ជម្រើសដែលក្រុមជំនុំរបស់យើងបានជ្រើសរើស នោះមិនខុសគ្នាទៅនឹងការថ្វាយតង្វាយនោះដែរ។ ហើយតង្វាយនោះគឺវាស្មើទៅនឹង ១ ភាគ ១០ ដែលក្នុងគម្ពីរជាភាសាហេព្រើរ បានយកពាក្យនោះមកប្រើ។ នៅក្នុងព្រះគម្ពីរទាំងមូល យើងទទួលបានសេចក្ដីរំឭកឱ្យនាំយកតង្វាយនោះមកថ្វាយដល់ព្រះ។ ចូរអ្នកគិតពីការដែលអ្នកទៅខ្ចីឡានពីមិត្ត រួចហើយអ្នកឱ្យឡាននោះទៅគាត់វិញ។ ការដែលអ្នកឱ្យឡានទៅគាត់វិញ នោះមិនមែនជាកាដូ នោះទេ។ អ្នកគ្រាន់តែប្រគល់ត្រឡប់ឱ្យទៅគាត់វិញតែប៉ុណ្ណោះ។ ព្រះជាម្ចាស់បានផ្គត់ផ្គង់រូបយើង ហើយយើងគ្រាន់តែថ្វាយ ១ ភាគ ១០ នៃអ្វីដែលយើងបានទទួល ដោយការថ្វាយទៅព្រះអង្គវិញតែប៉ុណ្ណោះ។ ព្រះជាម្ចាស់បានប្រទានពរដល់ក្រុមជំនុំ Life.Church ហេតុដូច្នេះហើយ យើងខ្ញុំគ្រាន់តែថ្វាយត្រឡប់ទៅវិញនូវអ្វីដែលយើងបានបង្កើត រួចថ្វាយរបស់ទាំងនោះទៅដល់ក្រុមជំនុំនាសកលលោករបស់ព្រះតែប៉ុណ្ណោះនោះផងដែរ។
ចំពោះព្រះបន្ទូល ដែល សាវ័ក ប៉ុល បានគិតថាជាពាក្យពេចន៍ចុងក្រោយទៅដល់ក្រុមអ្នកដឹកនាំនៃពួកជំនុំក្នុងក្រុងអេភេសូ នោះលោកបានជ្រើសរើសរំឭកឱ្យអ្នកដឹកនាំទាំងនោះ ប្រឹងធ្វើការយ៉ាងមមាញឹក ដើម្បីឱ្យពួកគាត់អាចជួយទៅដល់អ្នកដែលខ្វះខាត។ រួចហើយ លោកបានបញ្ជាក់ជាថ្មី ដោយលើកឡើងពីអ្វីដែលព្រះគ្រីស្ទធ្លាប់មានបន្ទូល នោះថា៖ «អ្នកឱ្យនោះបានពរជាងអ្នកទទួល»។ នេះប្រហែលជារបៀបនៃការរស់នៅបែបមិនទំនងទាល់តែសោះ ប៉ុន្តែវាគឺជារបៀបរស់នៅ ដែលចេះឆ្លើយតបចំពោះកាដូដ៏វិសេសវិសាលអស្ចារ្យរបស់ព្រះគ្រីស្ទ នោះតែប៉ុណ្ណោះ។
ចូរសាកធ្វើដូច្នេះ៖ ប្រសិនបើអ្នកដាក់តង្វាយមួយភាគដប់ ចូរគិតពីការថ្វាយដែលលើសពីនោះ ដើម្បីថ្វាយទៅកាន់កិច្ចការរបស់ព្រះ ដែលមាននៅក្នុងពិភពលោកនេះ។ ប្រសិនបើអ្នកមិនកំពុងតែថ្វាយតង្វាយទេ នោះចូរសាកថ្វាយ រួចហើយចាំមើលពីភាពស្មោះត្រង់របស់ព្រះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

នៅពេលដែលអ្នកបានថ្វាយជីវិតរបស់អ្នកទៅដល់ព្រះ នោះអ្នកបានទទួលកាដូដ៏សប្បុរសលើសលន់បំផុតរបស់ព្រះ។ គម្រោងអានរយៈពេល ៤ ថ្ងៃ ដែលបានមកពី Life.Church នឹងជួយឱ្យអ្នកស្វែងរកឃើញពីការឆ្លើយតបយ៉ាងសមហេតុផល ដែលអ្នកគួរថ្វាយចំពោះព្រះ។ តោះចាប់ផ្ដើមអានផ្នែកទី ៤ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
More