ខ្ញុំមានចិត្តសប្បុរសគំរូ

ពាក្យជាកិរិយាសព្ទក្នុងព្រះគម្ពីរ
ប្រយោគដែលពេញលេញមួយឃ្លា នោះត្រូវតែមានសព្ទ ជាកម្មវត្ថុ ឬប្រធានបទ និងកិរិយាសព្ទ ដែលមានន័យស្របនឹងគ្នា។ ព្រះគម្ពីរក៏ដូចគ្នានោះដែរ។ ព្រះនៃយើងទ្រង់គឺជាប្រធានបទ ហើយការប្រទានរបស់ព្រះអង្គទាំងប៉ុន្មាន នោះសុទ្ធតែជា កិរិយាសព្ទ។ យើងក៏ដឹងផងដែរពី គម្ពីរ ១ យ៉ូហាន ៤៖៨ ដែលថ្លែងឡើងថា ព្រះជាម្ចាស់គឺជាក្ដីស្រឡាញ់។ អញ្ចឹង តើព្រះអង្គប្រទាននូវអ្វីដែរ? គឺក្ដីស្រឡាញ់។
ឃ្លាប្រយោគនៅក្នុងព្រះគម្ពីរប្រហែលជាអាចអានទៅយ៉ាងដូច្នេះថា៖ «ព្រះជាម្ចាស់ប្រទាននូវក្ដីស្រឡាញ់»។ ឃ្លានេះក៏រំឭកឱ្យយើងនឹកចាំពីឃ្លាមួយផ្សេងទៀត ដែលថា៖ «ដ្បិតព្រះស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយមក…»។ តើព្រះស្រឡាញ់ដោយរបៀបណា? ព្រះអង្គមិនគ្រាន់តែថាស្រឡាញ់ៗ តែប៉ុណ្ណោះនោះទេ តែទ្រង់ស្រឡាញ់ដល់ម្ល៉េះ។ ដោយព្រោះតែព្រះអង្គស្រឡាញ់ដល់ម្ល៉េះ នោះព្រះអង្គមិនមែនគ្រាន់តែចេះតែប្រទាននោះដែរ—គឺទ្រង់បានប្រទានអង្គព្រះយេស៊ូវតែម្ដង។
អញ្ចឹង តើឱ្យយើងអាចឆ្លើយតបចំពោះភាពសប្បុរសដ៏ពន់ពេកក្រៃនេះបានដោយរបៀបណា? យើងអាចចាប់ផ្ដើមឆ្លើយតបបាន ដោយការចេះមើលថែចំពោះកាដូដែលព្រះអង្គបានផ្ដល់ឱ្យមកនោះ។ ថាយ៉ាងម៉េច? តើឱ្យយើងអាចមើលថែអង្គព្រះយេស៊ូវបានដោយរបៀបណា? នៅក្នុង ម៉ាថាយ ២៥៖៣១-៤៦ ព្រះយេស៊ូវបានប្រាប់ពីរឿងអំពីសត្វចៀម ហើយនិងសត្វពពែ។ សត្វចៀមបានចូលទៅឯនគរស្ថានសួគ៌ ក្នុងខណៈពេលដែលសត្វពពែពុំអាចចូលទៅបានទាល់តែសោះ។ តើសត្វចៀមនោះ អាចចូលបានដោយរបៀបណា? ព្រះយេស៊ូវពន្យល់យ៉ាងដូច្នេះថា៖ «ដ្បិតនៅពេលខ្ញុំបានស្រេកឃ្លាន នោះអ្នកបានឱ្យអាហារខ្ញុំទទួលទាន។ ពេលខ្ញុំស្រេកទឹក នោះអ្នកបានឱ្យទឹកខ្ញុំហូប។ ពេលខ្ញុំធ្លាប់ជាមនុស្សចម្លែក នោះអ្នកបានអញ្ជើញរូបខ្ញុំ… រួចហើយមានមនុស្សគេបានសួរ តើនៅពេលណាដែលទូលបង្គំបានធ្វើយ៉ាងដូច្នេះថ្វាយព្រះអង្គ? នោះព្រះអង្គមានបន្ទូលបន្តថា … គឺរាល់ពេលណាដែលអ្នកបានធ្វើការទាំងនេះ ដល់បងប្អូនប្រុសស្រី ដែលតូចទាបរបស់ខ្ញុំ នោះអ្នកបានធ្វើការទាំងនោះ សម្រាប់រូបខ្ញុំហើយ»។
ចូរពិចារណាលមើល៖ តើនរណា ដែលជា "មនុស្សតូចទាប" នៅក្នុងជីវិតរបស់អ្នក? តើអ្នកអាចចេះឱ្យដោយចិត្តសប្បុរសទៅដល់អស់អ្នកទាំងនោះបានដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

នៅពេលដែលអ្នកបានថ្វាយជីវិតរបស់អ្នកទៅដល់ព្រះ នោះអ្នកបានទទួលកាដូដ៏សប្បុរសលើសលន់បំផុតរបស់ព្រះ។ គម្រោងអានរយៈពេល ៤ ថ្ងៃ ដែលបានមកពី Life.Church នឹងជួយឱ្យអ្នកស្វែងរកឃើញពីការឆ្លើយតបយ៉ាងសមហេតុផល ដែលអ្នកគួរថ្វាយចំពោះព្រះ។ តោះចាប់ផ្ដើមអានផ្នែកទី ៤ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
More