ព័ត៌មានគម្រោងអាន

គម្រោងអានប្រឡងប្រជែងក្នុងរយៈពេល ៤៩ សប្ដាហ៍គំរូ

The 49-Week Challenge

ថ្ងៃទី 1 ក្នុងចំណោម 341 ថ្ងៃ

សូមស្វាគមន៍មកកាន់ គម្រោងអានប្រឡងប្រជែងក្នុងរយៈពេល ៤៩ សប្ដាហ៍ ដែលគ្របដណ្ដប់លើព្រះគម្ពីរទាំងមូល! វិធីមួយដ៏ល្អប្រសើរបំផុត ដែលអ្នកអាចបន្តដំណើរឱ្យបានទៅដល់ទីចុងបញ្ចប់ នោះគឺថាអ្នកត្រូវស្វែងរកមិត្តភក្ដិ ដៃគូ ឬមនុស្សពីរបីនាក់ផ្សេងទៀត ដែលគាត់ចង់សម្រេចគម្រោងអានដូច្នេះ ក្នុងពេលតែមួយ ដូចជារូបអ្នកដែរ។ តើមាននរណាដែលអ្នកអាចអញ្ជើញគាត់ឱ្យមករួមអាននៅក្នុងដំណើរនេះដែរ? អ្នកអាចអានរួមគ្នា ក្នុងគម្រោងអានជាមួយមិត្ត នៅទីនេះ នៅក្នុងគម្រោងអានដែលមាននៅក្នុងកម្មវិធីព្រះគម្ពីរ ដោយ YouVersion ឬអ្នកអាចអានដោយឡែកពីគ្នា រួចហើយពិភាក្សាជាមួយគ្នាម្ដងក្នុងមួយសប្ដាហ៍ អំពីរាល់អ្វីៗដែលអ្នកបានអានហើយ។



ក្នុងខណៈពេលដែលអ្នកត្រៀមខ្លួនអាននៅថ្ងៃនេះ ចូរទូលសូមព្រះ ដើម្បីអនុញ្ញាតឱ្យព្រះអង្គបើកសម្ដែងដល់រូបអ្នកពីអ្វីមួយ។ ចូរកត់ត្រារាល់ព្រះបន្ទូលសន្យា ដែលនាំឱ្យអ្នករៀនទុកចិត្ត បទបញ្ជាដែលនាំឱ្យអ្នករៀនចេះស្ដាប់បង្គាប់ សេចក្ដីពិតដែលនាំឱ្យអ្នករៀនឱបក្រសោប សេចក្ដីព្រមានដែលនាំឱ្យអ្នកត្រូវយកចិត្តទុកដាក់ ឬពីរាល់ការលើកទឹកចិត្តទាំងឡាយដែលនាំឱ្យអ្នករៀនចេះសម្រាកផងដែរ។ អ្នកអាចបង្កើតកំណត់ត្រាទាំងនោះនៅក្នុងកម្មវិធីព្រះគម្ពីរ ឬអ្នកប្រហែលជាចង់រកសៀវភៅកំណត់ហេតុណាមួយ ដើម្បីកត់ត្រាពីចិត្តគំនិតរបស់អ្នកក៏បាន។ បន្ទាប់ពីអ្នកបានអានអត្ថបទព្រះគម្ពីរនៅថ្ងៃនេះហើយ នោះមានសំណួរពីរដែលអ្នកគួរឈប់បង្អង់សិន រួចសញ្ជឹងគិតពីសេចក្ដីទាំងប៉ុន្មាន៖



តើអ្នកបានរៀនអ្វីខ្លះអំពីព្រះជាម្ចាស់ អំពីខ្លួនឯង ហើយនិងអំពីមនុស្សលោក?



តើមានខគម្ពីរ ឬគំនិតណាមួយ ដែលលេចធ្លោចំពោះរូបអ្នកនៅថ្ងៃនេះ? ចូរនិយាយពីការនោះទៅដល់ព្រះ។
ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

The 49-Week Challenge

ត្រៀមខ្លួនដើម្បីចម្រើនទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ នៅក្នុងកម្រិតមួយថ្មី ហើយឬនៅ? គម្រោងអាននេះនឹងនាំដំណើរអ្នកឱ្យអានពីអត្ថបទ ដែលដកស្រង់ពីព្រះគម្ពីរទាំងមូល ដោយរួមមានទាំងកណ្ឌគម្ពីរសញ្ញាចាស់ ហើយនិងសញ្ញាថ្មី ជាប្រចាំថ្ងៃ។ អ្...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ