១ របាក្សត្រ 24

24
ក្រុម​បូជា‌ចារ្យ
1កូន​ចៅ​របស់​លោក​អើរ៉ុន​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: កូន​ប្រុស​របស់​លោក​អើរ៉ុន​មាន ណាដាប់ អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។ 2 លោក​ណាដាប់ និង​អប៊ី‌ហ៊ូវ​បាន​ស្លាប់​មុន​ឪពុក ហើយ​គ្មាន​កូន​ទេ។ ដូច្នេះ មាន​តែ​លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ​ប៉ុណ្ណោះ ដែល​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។ 3ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​លោក​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេ‌ឡា‌សារ និង​លោក​អហ៊ី‌ម៉ាឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីថា‌ម៉ារ បាន​បែង​ចែក​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ។ 4ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ។ ហេតុ​នេះ គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ​ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថា‌ម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។ 5ការ​បែង​ចែក​នេះ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទីសក្ការៈ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​ដែរ។ 6លោក​លេខា‌ធិការ​សេម៉ាយ៉ា ជា​កូន​របស់​លោក​នេថា‌នេល ពី​កុល‌សម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី លោក​បូជា‌ចារ្យ​សាដុក លោក​អហ៊ី‌ម៉ាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​បូជា‌ចារ្យ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ ។ 7ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យេហូ‌យ៉ារីប ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​យេដា‌យ៉ា 8ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​ហារីម ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​សេអូ‌រីម 9ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​ម៉ាល់‌គា ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​មីយ៉ា‌មីន 10ឆ្នោត​ទី​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​ហាកូស ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​អប៊ី‌យ៉ា 11ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​យេសួរ ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​សេកា‌នា 12ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អេលីយ៉ាស៊ីប ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​យ៉ាគីម 13ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ហ៊ូផា ឆ្នោត​ទី​ដប់‌បួន​ត្រូវ​លើ​លោក​យេសេ‌បៀប 14ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​ប៊ីល‌កា ឆ្នោត​ទី​ដប់​ប្រាំ​មួយ​ត្រូវ​លើ​លោក​អ៊ីម‌មើរ 15ឆ្នោត​ទី​ដប់​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​ហេសៀរ ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាភី‌សេស 16ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ពេថា‌ហ៊ីយ៉ា ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​ហេសិ‌គាល 17ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​កាមូល 18ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​មាស៊ា។
19អ្នក​ទាំង​នេះ​បាន​ទទួល​ភារ‌កិច្ច​តាម​មុខងារ​របស់​ខ្លួន ចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់​ដែល​លោក​អើរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​មក​លោក។
បញ្ជី​រាយ​នាម​ក្រុម​លេវី​មួយ​ចំនួន​ទៀត
20រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម​មាន លោក​សេបួល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេបួល​មាន លោក​យេដេ‌យ៉ា។ 21ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាប‌យ៉ា​មាន លោក​យីស‌យ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។ 22ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។ 23រីឯ​កូន​ចៅ​របស់​លោក​ហេប្រូន​មាន លោក​យេរី‌យ៉ា​ជា​កូន​ទី​មួយ លោក​អម៉ា‌រា​ជា​កូន​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​កូន​ទី​បី និង​លោក​យេកា‌មាម​ជា​កូន​ទី​បួន។ 24កូន​ចៅ​របស់​លោក​អ៊ូ‌ស៊ាល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា​មាន លោក​សា‌មៀរ។ 25ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស‌យ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាកា‌រី។ 26កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាស‌លី លោក​មូស៊ី និង​លោក​យ៉ាស៊ា។ 27កូន​ចៅ​របស់​លោក​យ៉ាស៊ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉្រារី​មាន លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីប‌រី។ 28លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ម៉ាស់‌លី គ្មាន​កូន​ប្រុស​ទេ។ 29កូន​ចៅ​របស់​លោក​គីស​មាន លោក​យេរ៉ា‌មែល។ 30កូន​ចៅ​របស់​លោក​មូស៊ី​មាន លោក​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។ 31អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​បងប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​ដាវីឌ នៅ​ចំពោះ​មុខ​លោក​សាដុក និង​លោក​អហ៊ី‌ម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 24: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ