#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 25 ក្នុងចំណោម 48 ថ្ងៃ

ព្រះយេស៊ូមានព្រះបន្ទូលថា”ខ្ញុំហ្នឹងហើយជាសេចក្តីពិត” ប៉ុន្តែសេចក្តីពិតនៅក្នុងបុគ្គលនេះគឺមានគោលបំណង ហើយគោលបំណងនោះគឺចង់រំដោះយើងចេញពីការកុហក។ ការព្រួយបារម្ភចម្បងរបស់ព្រះយេស៊ូនោះគឺសិស្សទ្រង់ អ្នកនិងខ្ញុំ គួរតែដឹងពីសេចក្តីពិត។

យ៉ូហាន ៨:៣២

អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។

នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០០៤ខ្ញុំនៅជាមួយក្រុមគ្រួសាររបស់ខ្ញុំនៅផ្លរីដានៅពេលនោះមានរញ្ជួយសមុទ្រប្រវត្តិសាស្រ្តថ្មីបានកើតឡើង។ យើងពិតជាភ័យខ្លាចណាស់ព្រោះយើងគិតថាសមុទ្រអាត្លង់ទិចអាចក្លាយជាអន្ទាក់នៃក្តីស្លាប់។

ព្រោះយើងដឹងថានៅសមុទ្រឥណ្ឌា មាននាវាមុជទឹក មានរញ្ជួយដីជាមួយនឹងទំហំ ៩.១បានកើតឡើង។ មានមនុស្សប្រហែល២៣០,០០០បានស្លាប់និងប្រជាជននៅតាមមាត់សមុទ្ប្រហែល១.៧លានបានក្លាយជាជន

គ្មានជម្រក ខ្ញុំបានអានឯកសារជាច្រើនទាក់ទងនឹងវា។ហើយខ្ញុំតែងឆ្ងល់ថាហេតុអីវាឆក់យកជីវិតច្រើនម៉្លេះ។ មានមូលហេតុជាច្រើនមូលហេតុមួយនោះគឺភាពអកម្មនៃមនុស្ស។មនុស្សរស់នៅតំបន់មាត់សមុទ្រមានអំណរដោយមិនដកថយគឺដើរតម្រង់ចូលទៅតំបន់នៃក្តីស្លាប់។ លើស​ពី​នេះ​ទៀត ពួកគេខ្វះចំណេះដឹងខាងព្យុះស៊ូណាមី។ មនុស្សមិនបានយល់ដឹងពីរបៀបនៃការឆ្លើយតបចំពោះវា។ ទីបីនោះគឺគ្មានការណែនាំអំពីការព្រមាន។ ចាប់តាំងពីអ្នកវិទ្យាសាស្រ្តនៅអូស្រ្តាលីដឹងពីគ្រោះថ្នាក់នៃទឹករលកមក តែប៉ុន្មាននាទីតែប៉ុណ្ណោះបន្ទាប់ពីរញ្ជួយសមុទ្រ ភាគច្រើននៃជនរងគ្រោះអាចត្រូវបានជួយសង្រ្គោះពួកគេត្រូវបានព្រមាន។

វាគួរតែនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើរឿងនេះ។ តើយើងអាចរៀនបានអ្វីខ្លះពីការទាំងនេះ?

ព្រះវិញ្ញាណបរិសុទ្ធជាប្រព័ន្ធនៃការព្រមានលឿនជាងគេសម្រាប់យើង។ប្រសិនបើយើងយកសញ្ញានៃការព្រមាននេះឲ្យច្បាស់លាស់យើងអាចឆ្លើយតបតាមនោះបាន។សេចក្តីពិតដែលរំដោះយើងឲ្យមានសេរីភាពក៏ជាម្នាក់ដែលបើកបង្ហាញការពិតមកកាន់យើងដែលយើងមើលមិនឃើញ។ទោះបីជាយ៉ាងណាប្រសិនបើយើងនៅតែអកម្មនិងព្រងើយកន្តើយចំពោះវារលកនៃសេចក្តីស្លាប់អាចបោកមកចំយើងបាន។ប្រសិនបើយើងបដិសេធសម្លេងនៃព្រះវិញ្ញាណបរិសុទ្ធប្រៀបដូចជាយើងលួចសេរីភាពចេញពីខ្លួនឯងអញ្ចឹង។ព្រោះថាយើងទទួលបានសេរីភាពនៅពេលដែលយើងប្រឈមមុុខនឹងសេចក្តីពិត។ទ្រង់ចង់ផ្តល់ឲ្យយើងនូវសេចក្តីពិតនៅពេលដែលយើងមើលទៅកាន់វាមិនមែនពេលដែលយើងបែរចេញនោះទេ។យើងត្រូវកត់សម្គាល់ការកុហកនិងបង្កើនចំណេះដឹងបន្ថែមពីរបៀបដែលសត្រូវចង់បំបាក់យើងចុះ។នេះជាមូលហេតុដែលការអានព្រះគម្ពីរជាប្រចាំជាការចាំបាច់សម្រាប់យើងដើម្បីទទួលបានការព្រមានជាមុននូវអ្វីដែលថ្មីនិងព្យុះស៊ូណាមីផ្សេងៗដែលអាចនាំយើងនិងអ្នកដទៃទៅកាន់គ្រោះថ្នាក់ដែលបណ្តាលឲ្យស្លាប់។

ការអនុវត្ត:

រៀនពីរបៀបនៃការស្តាប់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ

សរសេរចុះនូវសញ្ញាទាំងអស់ (ការបំផុសគំនិត,សុបិន្ត,ពាក្យក្នុងព្រះគម្ពីរ,មនុស្ស) ដែលអ្នកគិតថាមកពីព្រះ

Dan Schmid - ICF Stuttgart

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus