#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 29 ក្នុងចំណោម 48 ថ្ងៃ

នៅពេលដែលខ្ញុំគិតពីទ្វារ ខ្ញុំឃើញរូបភាពនៃទ្វារចាស់ ទ្រុឌទ្រោម ទ្វារឈើដែលពិបាកនឹងបើក! បើទោះបីជាយ៉ាងណាអ្នកនៅតែចង់បើកវាដើម្បីមើលថាតើមានអី្វនៅពីក្រោយវា។ ទ្វារតែងតែភ្ជាប់បន្ទប់ពីរជាមួយគ្នា។

បុណ្យរំលឹកការរស់ឡើងវិញរបស់ព្រះយេស៊ូ ជាថ្ងៃសម្រាកដែលអបអរនៃការអស្ចារ្យ  ដ៏ធំលើសពេលណាៗទាំងអស់។ ព្រះជាម្ចាស់ជាក្តីស្រលាញ់បរិសុទ្ធហើយយើងត្រូវបានត្រាស់ហៅដោយទ្រង់ដើម្បីស្រលាញ់ទ្រង់និងមនុស្សដទៃ។ ប៉ុន្តែជាទូទៅយើងតែងមិនអាចធ្វើបាន យើងធ្វើឲ្យវារញ៉េរញ៉ៃជារៀងរាល់ថ្ងៃដោយមិនបានស្រលាញ់អ្នកដទៃ។ ហើយគ្រប់ពេលដែលយើងមិនបានស្រលាញ់អ្នកដទៃ សេចក្តីស្លាប់បានចូលមកកាន់ពិភពលោកកាន់តែច្រើនថែមទៀត។

សួរថាតើព្រះធ្វើអ្វីជាមួយបន្ទប់នៃភាពវឹកវរនេះ? ទ្រង់បានបង្ហាញទ្វារមកកាន់យើង ទៅកាន់បន្ទប់មួយទៀត។ ទ្រង់បើកបង្ហាញថាការស្រលាញ់មានអត្ថន័យយ៉ាងណា។មិនមែនត្រឹមតែព្រះបុត្រារបស់ទ្រង់សុគតនៅលើឈើឆ្កាង

ជំនួសយើង ទោះបីជាយើងបាននាំយកនូវសេចក្តីស្លាប់មកកាន់ពិភពលោកដោយខ្លួនឯង រាល់គ្រប់អំពើបាបបានកើនឡើងកាន់តែច្រើន ហើយត្រូវបានទទួលយកដោយព្រះយេស៊ូ។

ប៉ុន្តែវាមិនចប់ត្រឹមហ្នឹងទេ! ព្រះយេស៊ូយកឈ្នះសេចក្តីស្លាប់ ក្រោយពីបីថ្ងៃទ្រង់រស់ពីសេចក្តីស្លាប់។ តាមរយៈការរស់ឡើងវិញរបស់ទ្រង់ អ្វីមួយដែលថ្មីអាចកើតឡើង គឺឥឡូវនេះអ្នកអាចចូលទៅកាន់បន្ទប់ថ្មីនិងអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។

អ្នកមិនចាំបាច់មានអារម្មណ៍មិនល្អ ឬមានអារម្មណ៍ថានៅតែឯងទៀតទេ។ អ្នកមិនចាំបាច់អៀនខ្មាស់ខ្លួនឯងឬអ្នកដទៃ។ អ្នកមិនចាំបាច់ភ័យខ្លាច។ ឥឡូវអ្នកអាចចាកចេញពីបន្ទប់ចាស់ហើយអ្នកក៏អាចទុករាល់អ្វីដែលគ្មានប្រយោជន៍ចោលជារៀងរាល់ថ្ងៃ។

ឥឡូវនេះអ្នកអាចចូលទៅបន្ទប់ថ្មីដ៏ស្អាតពោរពេញដោយអំណាច ក្តីស្រលាញ់ ការទទួលយក ការអត់ទោស និងក្តីសង្ឈឹមនៃជីវិតនៃការត្រាស់ហៅដ៏ជ្រៅនោះគឺ ក្តីស្រលាញ់។

តើឥឡូវនេះអ្នកត្រូវការធ្វើអ្វី? សូមបានបើកទ្វារដែលទ្រុឌទ្រោមហើយដើរឆ្លងកាត់វា។ សូមនិយាយថា បាទ/ចាស ទៅព្រះដែលបង្កើតផែនដីនិងស្ថានសួគ៌ ដែលស្រលាញ់អ្នកនិងស្វាគមន៍អ្នកទៅកាន់បន្ទប់ថ្មី។

ការអនុវត្ត:

១. តើអ្នកមានធ្លាប់ដើរឆ្លងកាត់ទ្វារនេះហើយឬនៅ? 

ប្រសិនបើនៅ សូមបានធ្វើវានៅថ្ងៃនេះនិងអធិស្ធានដូចនេះឲ្យលឺ:

“ព្រះអង្គ ខ្ញុំឈរចំពោះមុខទ្រង់ សូមអត់ទោសឲ្យខ្ញុំនៅរាល់គ្រប់ពេលដែលខ្ញុំមិនបានស្រលាញ់អ្នកដទៃ។ ខ្ញុំមិនអាចធ្វើវាបានតែឯងនោះទេ ចាប់ពីពេលនេះទៅខ្ញុំចង់រស់នៅជីវិតជាមួយនឹងទ្រង់។ អរគុណទ្រង់ដែលប្រទានព្រះបុត្រារបស់ទ្រង់មក ខ្ញុំមិននៅតែឯងទៀតទេ។ អរគុណទ្រង់ដែលទ្រង់ជាទ្វារទៅកាន់ជីវិតថ្មីពេញដោយក្តីស្រលាញ់និងសេរីភាព។ ព្រះវិញ្ញាណបរិសុទ្ធសូមបំពេញខ្ញុំដោយព្រះវត្តមានទ្រង់និងអំណោយទានមកពីព្រះអង្គ។ សូមយាងមកក្នុងជីវិតខ្ញុំនិងបង្ហាញខ្ញុំពីអ្វីដែលទ្រង់ររង់ចាំផ្តល់ឲ្យខ្ញុំនៅក្នុងបន្ទប់ថ្មីនេះ។ អាម៉ែន ”

២. តើអ្នកធ្លាប់បានដើរកាត់ទ្វាររួចហើយ ប៉ុន្តែស្រាប់តែភ្ញាក់ដឹងខ្លួនថាអ្នកបានទុករឿងមួយចំនួនខ្លះចោលនៅក្នុងបន្ទប់ចាស់នោះដែរទេ?

→ទទួលសេរីភាព:​ សូមបានអធិស្ធានតាមខាងក្រោមនេះ (ប្រហែលជាធ្វើការអធិស្ធាននេះ

ជាមួយអ្នកដឹកនាំណាម្នាក់ឬមិត្តភ័ក្ត្ររបស់អ្នក) “ព្រះយេស៊ូខ្ញុំសូមប្រគល់ (បុគ្គល,ផ្នែកណាមួយក្នុងជីវិត,អ្វីដែលបំបែកអ្នកចេញពីព្រះ... ជាដើម) ហើយសុំទ្រង់នៅការលើកលែងទោស។ អរគុណទ្រង់ដែលភាពភ័យខ្លាច ភាពអាម៉ាស់និងអំពើបាបលែងមានអំណាចលើជីវិតខ្ញុំទៀត។ ព្រះវិញ្ញាណបរិសុទ្ធ សូមបំពេញខ្ញុំជាថ្មីនៅចំនុចនេះហើយបង្រៀនខ្ញុំឲ្យដើរតាមទ្រង់។ អាម៉ែន

René Wagner - ICF Leipzig

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus