#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 22 ក្នុងចំណោម 48 ថ្ងៃ

ព្រះយេស៊ូមានព្រះបន្ទូលថា”ខ្ញុំហ្នឹងហើយជាផ្លូវ” នេះជាប្រយោគទី៦នៃប្រយោគទាំង៧ដែលនិយាយថា “ខ្ញុំហ្នឹងហើយ” ជាមួយនឹងការនេះ ព្រះយេស៊ូបានខ្ងាល់នឹងពួកជនជាតិយូដាក៏ដូចជាពួកជនជាតិរ៉ូមផងដែរ។ ព្រោះថាជនជាតិយូដាមានព្រះតែមួយទេគឺព្រះនៃអប្រាហាំ សម្រាប់ជនជាតិរ៉ូមមានព្រះជាច្រើនហើយសូម្បីតែពួកអធិរាជក៏ចង់ឲ្យគេថ្វាយបង្គំខ្លួនដូចជាព្រះដែរ។ ”មានផ្លូវជាច្រើននាំទៅកាន់ក្រុងរ៉ូមនិងផ្លូវជាច្រើនទៅកាន់ព្រះរបស់គេដូចគ្នា” សម្រាប់មូលហេតុនេះ វាជាច្បាប់មិនមានតុល្យភាពនិងមិនសមហេតុផលសម្រាប់ជនជាតិរ៉ូមក៏ដូចគ្នាសម្រាប់ជនជាតិក្រិចដែរ។ ពួកគេបានចោតសំណួរទៅកាន់តំណាងនៃព្រះយេស៊ូ។ ដូច្នេះ តើព្រះអាចបង្គាប់បញ្ជាឲ្យពួកគេមានព្រះតែមួយក្រៅពីទ្រង់ ហើយបន្ទាប់មកមានបុត្រាដែលទទួលបានអំណាចនៅស្ថានសួគ៌និងផែនដីដោយរបៀបណា?  តើស្រាប់តែមានព្រះ២មែនទេ? ដោយព្រះបិតានៅស្ថានសួគ៌ជាសេចក្តីពិតនិងជាជីវិត ព្រះយេស៊ូជាទម្រង់នៃព្រះហើយតាមរយៈទ្រង់មនុស្សអាចចូលទៅកាន់ព្រះបិតាបាន ប៉ុន្តែការនេះតម្រូវឲ្យមានការទុកចិត្តលើព្រះយេស៊ូដូចជាព្រះនិងក្តីជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះ។

មួយរយៈនេះខ្ញុំនៅប្រទេសឥណ្ឌា បង្រៀនឥតឈប់ឈរ។ ខ្ញុំសម្គាល់ឃើញថាជនជាតិឥណ្ឌាថ្វាយបង្គំព្រះរាប់ពាន់។ នៅថ្ងៃចាកចេញទៅ អ្នកបើកឡានបាននាំយើងទៅបាសសិលាដ៏ចាស់មួយនៅ ឆេនណៃ។ តាមការកត់ត្រា បានចែងថាសាវ័កថូម៉ាសបានរើមកប្រទេសឥណ្ឌាបន្ទាប់ពីការសុគតរបស់ព្រះយេស៊ូ។ នៅឆ្នាំនៃអាយុ៧២គាត់ត្រូវបានគេសម្លាប់នឹងលំពែងនៅតាមផ្លូវ។ ថូម៉ាសជាអ្នកសង្ស័យព្រះយេស៊ូបានបន្សល់ដាននៅលើពិភពលោកនេះដោយគ្មានសិស្សរបស់ព្រះយេស៊ូណាបានធ្វើដូចឡើយ។ ថ្ងៃនេះមានប្រហែលជា៧លានជាគ្រិស្ទាន។ វាគួរឲ្យកត់សម្គាល់ណាស់ ដែលថាមានចំនួនមនុស្សជាគ្រិស្ទាននៅឥណ្ឌាច្រើនជាងនៅអឺរ៉ុប។ ប្រហែលជាពេលខ្លះអ្នកមានអាម្មណ៍មិនល្អអំពីខ្លួនឯង អ្នកសង្ស័យដូចជាថូម៉ាស ទោះយ៉ាងណាអ្នកណាដែលសង្ស័យលើព្រះយេស៊ូ នឹងបាត់បង់ទិសដៅ។ បងប្អូនពាក់កណ្តាលរបស់ព្រះយេស៊ូ គឺលោកយ៉ាកុប បានរៀបរាប់យ៉ាងសង្ខេប។ យ៉ាកុប ១:៦ ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ ការសង្ស័យប្រៀបដូចជាដុំថ្មឃាំងផ្លូវយើង។ វាធ្វើឲ្យយើងវង្វេង ប្រសិនបើអ្នកយកឈ្នះវា អ្នកអាចនឹងសរសេររឿងរ៉ាវប្រវត្តិសាស្ត្រដូចជាថូម៉ាសដែរ។

ការអនុវត្ត:

សូមអធិស្ឋានឲ្យជាក់លាក់នៅថ្ងៃនេះ “”ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ 

«ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខទាំង​នៅ​លើ​ផែនដី ទ្រង់ផ្តល់កម្លាំងមកកាន់ខ្ញុំដើម្បីឲ្យខ្ញុំយកឈ្នះអ្វីគ្រប់យ៉ាងនិងបន្តដំណើរក្នុងផ្លូវនេះជាមួយនឹងទ្រង់។

Dan Schmid - ICF Stuttgart

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus