ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 6 ក្នុងចំណោម 10 ថ្ងៃ

កុំបោះបង់ ទុកព្រះយេស៊ូចោល ក្នុងរដូវណូអែលនេះ

ចូរអានអត្ថបទគម្ពីរ លូកា ១០៖៤១-៤២

បងប្អូន ហើយនិងខ្ញុំ ចូលចិត្ដនាំឲ្យជីវិតរបស់យើងស្មុគស្មាញ ដោយសារតែក្បាលម៉ាស៊ីនចិត្ដរបស់យើង។ យើងបានដាក់កិច្ចការងារច្រើនពេក ចំណាយច្រើនពេក ប៉ាន់ប្រមាណហួសកម្រិត ហើយយើងភាគច្រើន ធ្វើនេះ ធ្វើនោះ នាំឲ្យខ្លួនហត់នឿយរាល់វេលាផង។ ហេតុដូច្នេះហើយ ជារឿយៗ សេចក្ដីពិតរបស់ព្រះជាម្ចាស់ មិនមានឱកាសរីកលូតលាស់ ដុះចេញជាផ្លែផ្កា ក្នុងជីវិតរបស់យើងនោះទេ។

ជានិច្ចកាល ព្រះជាម្ចាស់បង្រៀនយើងឲ្យយល់ដឹងអំពីសេចក្ដីពិតដ៏សំខាន់ៗ។ ពេលខ្លះតាមរយៈ ការសិក្សាព្រះគម្ពីរនាពេលព្រឹក ឬនៅថ្ងៃអាទិត្យ ពេលទៅក្រុមជំនុំ។ ហើយមានពេលខ្លះទៀត បងប្អូនបានគិតថា បងប្អូនត្រូវធ្វើអ្វីមួយ បន្ទាប់ពីមេរៀនទាំងនោះ ប៉ុន្តែ ភ្លាមនោះ បងប្អូនទទួលរងនូវភាពមមាញឹកផ្សេងៗ ឬចាត់ទុកអ្វីផ្សេងសំខាន់ជាង រួចក៏ភ្លេចកិច្ចការសំខាន់នោះ ហើយយូរទៅ ក៏លែងគិតអំពីកិច្ចការទាំងនោះ ឬក៏បំភ្លេចគំនិតនោះចោលតែម្ដងទៅ។

សេចក្ដីពិតមិនជាប់មមាញឹកពេក មិនជាប់ពពាក់ពពូន លើសលប់នៅក្នុងជីវិតរបស់បងប្អូន ដោយសារតែសេចក្ដីអាក្រក់ កើតឡើងនោះឡើយ។ ធម្មតា រាល់ការល្អដែលមាននៅក្នុងជីវិតរបស់បងប្អូន បាននាំឲ្យសេចក្ដីពិតរបស់ព្រះ បានឃ្លាតចេញឆ្ងាយ ដែលផ្ទុយពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ ដាក់ដាំនៅក្នុងជីវិតរបស់យើង។ ដើម្បីបំពេញនូវជោគវាសនាដែលព្រះជាម្ចាស់ទ្រង់មាន សម្រាប់ជីវិតរបស់បងប្អូន បងប្អូនមិនចាំបាច់ធ្វើអ្វីឲ្យច្រើនលើសលប់ទេ។ បងប្អូនត្រូវរៀនចេះធ្វើតិចតួចបានហើយ។

ចូរសង្កេតមើលមិត្ដរបស់ព្រះយេស៊ូ ដូច ម៉ារី និង ម៉ាថាចុះ។ មានថ្ងៃមួយ ពួកគេបានអញ្ជើញព្រះយេស៊ូ ទៅពិសារអាហារល្ងាចនៅឯផ្ទះពួកគាត់។ ម៉ារីបានចំណាយពេលពេញមួយល្ងាចស្ដាប់ព្រះយេស៊ូ។ ចំពោះម៉ាថាវិញ គាត់បានរវល់ធ្វើជាអ្នកដែលរ៉ាបរងកិច្ចការទទួលភ្ញៀវទាំងអស់ក្នុងផ្ទះ ហើយគាត់បានរវីរវល់ លើកិច្ចការផ្សេងៗដែលត្រូវរៀបចំ ហើយពិចារណាមើលថាតើរាល់គ្រប់របស់ទាំងអស់មានសព្វគ្រប់ឬនៅ។

ម៉ាថា គាត់បានចាំផ្ដើមតូចចិត្ដ ដោយគាត់ត្រូវធ្វើកិច្ចការទាំងអស់នោះ តែម្នាក់ឯង ក្នុងខណៈពេលប្អូនស្រីរបស់គាត់ បានអង្គុយនៅជាមួយអង្គព្រះយេស៊ូ។ នៅពេលនោះហើយ ទើបព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «ម៉ាថាអើយ នាងខ្វល់ខ្វាយ ហើយតូចចិត្ដលើរឿងរ៉ាវច្រើនណាស់! មានតែកិច្ចការសំខាន់តែមួយ ដែលសមនឹងការខ្វល់ខ្វាយរបស់យើង។ ម៉ារី គាត់បានរកឃើញហើយ ហើយដូច្នេះ សុំកុំយកសេចក្ដីស្វែងយល់នោះ ចេញពីគាត់ឡើយ» (លូកា ១០៖៤១-៤២)។

នៅពេលដែលបងប្អូនអស់ជីវិតនៅលើលោកនេះទៅ នឹងមានតែកិច្ចការមួយតែប៉ុណ្ណោះ ដែលសំខាន់លើសលប់ជាងអ្វីៗទាំងអស់៖ តើបងប្អូនមានបានស្គាល់បុត្រានៃព្រះជាម្ចាស់ ដែរឬអត់? កាដូណូអែលមួយបន្ថែមទៀត ដែលបងប្អូនអាចដើររកទិញបាន ដោយសារតែបងប្អូនមមាញឹកពេក ព្រោះអត់ពេល ដោយត្រូវធ្វើការនៅឯការិយាល័យ។ កិច្ចការនោះ មិនមែនជាកិច្ចសំខាន់នោះឡើយ។ រយៈពេលដែលបងប្អូនខិតខំប្រឹងរៀបចំតុបតែង ធ្វើកិច្ចការផ្សេងៗ ដើម្បីឲ្យរដូវណូអែលនេះបានដំណើរទៅយ៉ាងល្អឥតខ្ចោះ ក៏មិនសំខាន់លើសលប់ដែរ។ ប៉ុន្តែ ពេលវេលាដែលបងប្អូនចំណាយក្នុងការស្គាល់បន្ថែមទៀត ពីអង្គព្រះយេស៊ូ នឹងបានជាសារៈប្រយោជន៍ មានន័យដ៏សំខាន់សម្រាប់បងប្អូន ដល់អស់កល្បជានិច្ចវិញ។

ដូច្នេះ ចូរចំណាយពេល ក្នុងការអបអរសប្បាយរីករាយនឹងរដូវណូអែលនេះចុះ។ ចូរខ្ចប់កាដូផ្សេងៗ។ រៀបចំ តុបតែងផ្ទះសម្បែង សម្រាប់វេលាអបអរសប្បាយជាមួយគ្នា។ ចូរបង្កើតនូវអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ។ ប៉ុន្តែ កុំអនុញ្ញាតឲ្យ រដូវណូអែលនេះ កន្លងហួស ដោយបងប្អូន មិនបានចំណាយពេល នៅទាបនឹងព្រះបាទារបស់ព្រះយេស៊ូអី។ ព្រោះនៅពេល រដូវកាលណូអែលនេះ កន្លងហួសទៅ ការថ្វាយបង្គំ និងការយល់អំពីព្រះយេស៊ូបន្ថែមទៀត នឹងបន្តនៅជាដរាប។ កានោះនឹងនៅជាប់ជាមួយបងប្អូនជានិច្ច។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។