រ៉ូម 1:24-26

រ៉ូម 1:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ឲ្យ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​របស់​គេ បាន​ប្ដូរ​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ឲ្យ​ខុស​ពី​ធម្មតា

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។ ពួក​គេ​និយម​ព្រះ‌ក្លែងក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្ដី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូប‌កាយ​គេ​ទៅ​វិញ​ទៅ​មក គេ​បាន​ផ្លាស់​សេចក្ដី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្ដី​ភូត‌ភរ​វិញ ក៏​កោត‌ខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះ‌ពរ​អស់​‌កល្ប​ជានិច្ច អាម៉ែន ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម‌ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា

ចែក​រំលែក
អាន រ៉ូម 1