រ៉ូម 1:11-12
រ៉ូម 1:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះខ្ញុំមានបំណងចង់ឃើញអ្នករាល់គ្នាជាខ្លាំង ដើម្បីឲ្យខ្ញុំបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ គឺថា ឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿរបស់យើងម្នាក់ៗ ទាំងជំនឿរបស់អ្នករាល់គ្នា ទាំងជំនឿរបស់ខ្ញុំ។
រ៉ូម 1:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។
រ៉ូម 1:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា នឹងរបស់ខ្ញុំផង