ទំនុកតម្កើង 22:27-29

ទំនុកតម្កើង 22:27-29 គខប

មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​មូលនឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ព្រះអង្គ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ ព្រះអង្គ​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។ ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ។