ទំនុកតម្កើង 22
22
សម្រែកទូលអង្វរ និងពាក្យអរព្រះគុណ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ក្ដាន់ញីនៅពេលថ្ងៃរះ»។ ទំនុករបស់ស្ដេចដាវីឌ។
1 #
មថ. ២៧.៤៦; មក. ១៥.៣៤ ឱព្រះនៃទូលបង្គំ
ឱព្រះនៃទូលបង្គំអើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល
ទូលបង្គំដូច្នេះ?#២២.១ ព្រះយេស៊ូមានព្រះបន្ទូលតាមខគម្ពីរនេះ ពេលព្រះអង្គជាប់ឆ្កាង (សូមអាន មថ. ២៧.៤៦; មក. ១៥.៣៤)។
ទូលបង្គំបានស្រែកអង្វរ
តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ#២២.១ ឬ«ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយ មិនព្រមសង្គ្រោះទូលបង្គំ មិនព្រមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ»។។
2ឱព្រះនៃទូលបង្គំអើយ!
ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ
តែព្រះអង្គមិនឆ្លើយតបទេ
នៅពេលយប់ក៏ទូលបង្គំស្រែកដែរ
តែមិនបានធូរស្បើយឡើយ។
3ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក
ហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នា
សរសើរតម្កើងព្រះអង្គ។
4បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ
ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច
ហើយព្រះអង្គក៏បានរំដោះពួកលោក។
5ពួកលោកបានស្រែកអង្វររកព្រះអង្គ
ពួកលោកក៏បានរួចពីខ្មាំងសត្រូវ
ដោយផ្ញើជីវិតលើព្រះអង្គ
ពួកលោកនឹងមិនខកចិត្តសោះឡើយ។
6រីឯទូលបង្គំវិញ
គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ
គឺគេចាត់ទុកជាជន្លេន
មនុស្សម្នានាំគ្នាជេរប្រមាថ
ហើយមាក់ងាយទូលបង្គំ។
7 #
មថ. ២៧.៣៩; មក. ១៥.២៩; លក. ២៣.៣៥ អស់អ្នកដែលឃើញទូលបង្គំ
គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា
គេពេបជ្រាយដាក់ទូលបង្គំ
ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
8 #
មថ. ២៧.៤៣
គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ
ឲ្យព្រះអង្គរំដោះគាត់ទៅ
បើព្រះអង្គស្រឡាញ់គាត់
ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។
9 ព្រះអម្ចាស់អើយ
ព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមក
ហើយព្រះអង្គបានផ្ញើទូលបង្គំ
ទៅឲ្យអ្នកម្ដាយបំបៅ។
10កាលពីទូលបង្គំកើតមក
ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន
ព្រះអង្គជាព្រះរបស់ទូលបង្គំ
តាំងតែពីមុនពេល
ដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។
11ពេលនេះ ទូលបង្គំមានភ័យអាសន្ន
គ្មាននរណាជួយទូលបង្គំទេ
សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។
12សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធ
ទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា
ពួកគេនៅជុំវិញទូលបង្គំ
ដូចគោបាមកពីស្រុកបាសាន#២២.១២ ឃ្លាដើមពួកខ្លាំងពូកែមកពីស្រុកបាសាន។ បាសានជាតំបន់មួយនៅភូមិភាគឦសាននៃស្រុកប៉ាឡេស្ទីនដែលសម្បូណ៌ដោយពូជគោល្អៗ (សូមប្រៀបធៀបជាមួយ អគ. ៣៩.១៨ និង អម. ៤.១)។។
13ពួកគេបើកមាត់ប្រឆាំងនឹងទូលបង្គំ
ដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។
14កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ
ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ
ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា
ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ
រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
15បំពង់ករបស់ទូលបង្គំស្ងួតដូចដីបែកក្រហែង
អណ្ដាតទូលបង្គំស្អិតជាប់នឹងកន្លើត
ព្រះអង្គបានទុកឲ្យទូលបង្គំស្លាប់ក្នុងធូលីដី។
16មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ
ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ
ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។
17ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន
របស់ទូលបង្គំបាន
ហើយសត្រូវរបស់ទូលបង្គំនាំគ្នា
សម្លក់សម្លឹងមើលទូលបង្គំ។
18 #
មថ. ២៧.៣៥ មក ១៥.២៤ លក ២៣.៣៤ យហ ១៩.២៤ គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នា
និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ#២២.១៨ មថ. ២៧.៣៥ មក. ១៥.២៤ លក. ២៣.៣៤ យហ. ១៩.២៤។។
19រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ
សូមកុំនៅឆ្ងាយពីទូលបង្គំឡើយ!
ព្រះអង្គជាកម្លាំងនៃទូលបង្គំ
សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។
20សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវ
សូមដោះលែងទូលបង្គំឲ្យ
រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
21សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ
និងរួចផុតពីស្នែងក្របី!
ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។
22 #
ហប. ២.១២
ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម
របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំ#២២.២២ ហប. ២.១២។។
23អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ
ចូរសរសើរតម្កើងព្រះអង្គ!
អ្នកទាំងអស់គ្នាដែលជាពូជពង្ស
លោកយ៉ាកុបអើយ
ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
អ្នកទាំងអស់គ្នាដែលជាពូជពង្ស
លោកអ៊ីស្រាអែលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។
24ពេលមនុស្សទុគ៌តមានទុក្ខវេទនា
ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ
ព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយ
ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ
ទ្រង់ព្រះសណ្ដាប់គេ។
25ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ
ទូលបង្គំអាចលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំដ៏ធំ
ទូលបង្គំនឹងលាបំណន់
នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
26មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់
អស់អ្នកដែលស្វែងរកព្រះអម្ចាស់
នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។
ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
27មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក
ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់
ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ
ប្រជាជាតិទាំងមូល#២២.២៧ ពាក្យដើម «ក្រុមគ្រួសារ ឬអំបូរទាំងអស់នៃប្រជាជាតិនានា»។នឹងនាំគ្នាក្រាប
ថ្វាយបង្គំព្រះអង្គ
28ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រ
ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
29ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី
នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ
អស់អ្នកដែលកើតពីធូលីដី
គឺមនុស្សលោកដែលតែងតែស្លាប់
ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
30មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គ
ហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។
31គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក
តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
គឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្រ
របស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 22: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.