ទំនុកតម្កើង 22:27-29
ទំនុកតម្កើង 22:27-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។ ដ្បិតអំណាចគ្រប់គ្រងជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គគ្រប់គ្រងលើជាតិសាសន៍នានា។ ៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់ នៅលើផែនដី នឹងបរិភោគ ហើយថ្វាយបង្គំ អស់អ្នកដែលចុះទៅក្នុងធូលី ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។
ទំនុកតម្កើង 22:27-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ ប្រជាជាតិទាំងមូលនឹងនាំគ្នាក្រាប ថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។ ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
ទំនុកតម្កើង 22:27-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រប់ទាំងទីបំផុតនៃផែនដី នឹងនឹកដល់ព្រះយេហូវ៉ា ហើយត្រឡប់បែរមកឯទ្រង់ អស់ទាំងពូជពង្សនៃនគរទាំងឡាយ នឹងថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគ ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង