ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗទូរអា ទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្ដអំពើល្អ ឲ្យបានសមរម្យជាស្ដ្រីដែលគោរពប្រណិប័តន៍អុលឡោះវិញ។