១ ធីម៉ូថេ 2:5-6 - Compare All Versions

១ ធីម៉ូថេ 2:5-6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ជា​ទី​បន្ទាល់ដែល​បាន​ប្រទាន​មក​នៅ​ពេល​កំណត់។

១ ធីម៉ូថេ 2:5-6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​មនុស្ស​ទាំង​អស់។ នេះ​ជា​សក្ខីភាព​មួយ ដែល​ព្រះអង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។

ចែក​រំលែក
១ ធីម៉ូថេ 2 គខប

១ ធីម៉ូថេ 2:5-6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់

ចែក​រំលែក
១ ធីម៉ូថេ 2 ពគប