១ ធីម៉ូថេ 2:8-10 - Compare All Versions

១ ធីម៉ូថេ 2:8-10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ ខ្ញុំ​ចង់​ឲ្យបុរសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង ហើយ​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​មាន​កំហឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ។ ឯស្ត្រីៗក៏​ដូច្នោះ​ដែរ ត្រូវ​តែង​ខ្លួន​តាម​បែប​សមរម្យ មិន​ឆើយ​ឆាយ ហើយ​ចេះ​ប្រមាណ​ខ្លួន មិន​មែនដោយ​ក្រង​សក់ ពាក់​មាស កែវ​មុក្តា ឬ​អលង្ការ​ថ្លៃៗ​ឡើយ តែ​ធ្វើ​ឲ្យ​សម​ជា​ស្ត្រី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

១ ធីម៉ូថេ 2:8-10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន​ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ តែ​ត្រូវ​តុប‌តែង​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។

ចែក​រំលែក
១ ធីម៉ូថេ 2 គខប

១ ធីម៉ូថេ 2:8-10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ‌មុក្តា ឬ​សំលៀក‌បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ

ចែក​រំលែក
១ ធីម៉ូថេ 2 ពគប