បន្សាបជាតិពុលព្រលឹងគំរូ

ជាធម្មតា មានក្រុមគំនិតពិសពុលចំនួន ៤ ប្រភេទ។ ក្រុមគំនិតនោះ វាគឺជា គំនិតបែប អវិជ្ជមាន ពេញដោយភាពភ័យខ្លាច ទោមនស្ស និងចេះតែរិះគន់។ បើនិយាយមិនខុសទេ អ្នកប្រហែលជាកំពុងតែប្រឈមតទល់នឹងគំនិតពិសពុល ប្រភេទណាមួយ ឬច្រើនជាងនេះ ក្នុងចំណោមប្រភេទគំនិតអស់ទាំងនេះ។ ចូរកុំអនុញ្ញាតឱ្យគំនិតពិសពុលទាំងនេះ ចាប់អ្នកជាប់ ហើយលេបត្របាក់អ្នកឡើយ។ បើអ្នកឱ្យវាចាក់ឫសកាន់តែជ្រៅទៅខាងក្នុងរូបអ្នក នោះអ្នកនឹងកាន់តែពិបាកទាញនិងបំផ្លាញវាចេញពីរូបអ្នក។ ចូរសម្គាល់មើលនូវចិត្ដគំនិតទាំងអស់នោះ ហើយច្រានពួកវាចោលនៅថ្ងៃនេះទៅ។
តើមានប្រភេទនៃគំនិតពិសពុលណាខ្លះ ដែលអ្នកតែងទទួលមានជាញឹកញាប់? តើអ្នកមានឧទាហរណ៍ខ្លះ ស្ដីអំពីគំនិតពិសពុលទាំងអស់នោះទេ?
តើមានប្រភេទនៃគំនិតពិសពុលណាខ្លះ ដែលអ្នកតែងទទួលមានជាញឹកញាប់? តើអ្នកមានឧទាហរណ៍ខ្លះ ស្ដីអំពីគំនិតពិសពុលទាំងអស់នោះទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church