ព័ត៌មានគម្រោងអាន

បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 6 ក្នុងចំណោម 35 ថ្ងៃ

គម្ពីរ ហេព្រើរ ៣ លើកទឹកចិត្តយើងឱ្យផ្ដោតគំនិតរបស់យើងទៅលើអង្គព្រះយេស៊ូវ។ តែទោះជាយ៉ាងនេះក្ដី ទង្វើនេះនៅតែអាចពិបាកធ្វើ ដោយព្រោះមានអ្វីៗដែលពិសពុលជាច្រើន ព្យាយាមចាប់ចងគំនិតរបស់យើងឱ្យឃ្លាតចេញឆ្ងាយពីព្រះអង្គ។ គំនិតរបស់យើងងាយទទួលរងឥទ្ធិពលពីអ្វីៗដែលពិសពុលទាំងនោះ ដោយមានប្រភពមកពី ក្រុមអ្នកមានអំណាច ក្រុមអ្នកមានប្រជាប្រិយភាព ប្រភេទទំនាក់ទំនង និងពាក្យពេចន៍ជាច្រើន។ ចូរប្រឹងឃាំងខ្ទប់ ហើយដកហូតរាល់អ្វីៗដែលមានសារធាតុពិសពុល និងកំពុងនាំឱ្យជីវិតរបស់អ្នកទៅជាខ្មៅកខ្វក់ ហើយចូរផ្ដោតចិត្តគំនិតរបស់អ្នកទៅឯព្រះយេស៊ូវ។ ការដាក់ផ្ដោតចិត្តរបស់អ្នកទៅឯព្រះ នោះពិតជាសំខាន់ចាំបាច់ ក្នុងការច្រោះចោលរាល់សារធាតុពិសពុលដែលមាននៅក្នុងជីវិតរបស់អ្នកមែន។



តើជីវិតរបស់អ្នកមានភាពខុសប្លែកយ៉ាងដូចម្ដេច នៅពេលដែលអ្នកផ្ដោតចិត្ដគំនិតរបស់អ្នក ទៅលើអ្វីដែលត្រឹមត្រូវនិងល្អ ជាជាងទៅលើអ្វីៗដែលពិសពុលនោះ?

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ