ព្រះជាម្ចាស់អើយ ចុះចំណែករូបទូលបង្គំ?គំរូ

God, What About Me?

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

តើសេចក្ដីអធិស្ឋានរបស់ខ្ញុំបានការឬទេ? 

តើអ្នកធ្លាប់ដែលមានគេយកអ្វីមួយមកបង្ហាញឱ្យ ហើយអ្នកឆ្លើយតបបែបនេះថា៖ «អត់ទេ! នេះមិនមែនជាអ្វីដែលខ្ញុំប្រឹងតម ដើម្បីបានវានោះឡើយ!»។ អ្នកធ្លាប់តមអាហារ បានអធិស្ឋាន បានស្រែកយំទូលអង្វរ ហើយពេលចុងក្រោយ លទ្ធផលបែរជាបានអ្វីផ្ទុយស្រឡះពីអ្វីដែលអ្នកបានទូលសូមទៅវិញ។ បទពិសោធន៍បែបនេះ សឹងតែនឹងឱ្យយើងឆ្ងល់ទាំងពិចារណាគិតថា ប្រសិនបើឈប់អធិស្ឋាន ហើយទៅពឹងផ្អែកលើអ្វីផ្សេង ឬអាចឱ្យយើងគ្រាន់តែអធិស្ឋានបែប "សុវត្ថិភាព" ដែលមិនឱ្យជំនឿរបស់យើងចម្រើនឡើង នោះក៏ប្រហែលជាមិនអីដែរ មើលទៅ។ 

សេចក្ដីពិតនោះគឺថាព្រះជាម្ចាស់ពុំត្រូវការយើងមកការពារព្រះកិត្តិនាមរបស់ព្រះអង្គ ដោយការទូលសូមនូវអ្វីៗដែលយើងចាត់ទុកថាជារឿងមានសុវត្ថិភាព ឬសាមញ្ញនោះឡើយ។ ក្នុងទម្លាប់គិតបែបយ៉ាងដូច្នេះ យើងដាក់ព្រំដែនកំណត់ទៅលើសមត្ថភាពនៃព្រះ ដើម្បីធ្វើអ្វីដែលមិនអាចធ្វើទៅរួច ហើយរារាំងពុំឱ្យមនុស្សលោកបានស្គាល់និងជ្រាបពីសិរីរុងរឿងនិងអំណាចចេស្ដារបស់ព្រះអង្គហើយ។ ព្រះជាម្ចាស់បានបង្ហាញដល់រូបខ្ញុំថានៅពេលណាដែលខ្ញុំអធិស្ឋានសម្រាប់អ្វីមួយដែលខ្ញុំត្រូវការ មិនថាជារឿងតូចឬធំក្ដី នោះខ្ញុំត្រូវដាក់ទម្ងន់ទៅលើការជឿរបស់ខ្ញុំ ថាព្រះជាម្ចាស់មានសមត្ថភាពធ្វើ ហើយព្រះអង្គព្រមព្រះទ័យនឹងសម្រេច។ ខ្ញុំក៏ត្រៀមចិត្តរួចជាស្រេច ដើម្បីថ្វាយការអរព្រះគុណដល់ទ្រង់ ដ្បិតព្រះអង្គសក្ដិសមនឹងទទួល។ ព្រះក៏ដាស់តឿនដល់ខ្ញុំ កាលពីពេលថ្មីៗកន្លង ឱ្យខ្ញុំប្រុងប្រយ័ត្នពីក្ដីភ័យខ្លាចក្នុងការខកចិត្តរបស់ខ្ញុំ ក្នុងខណៈពេលដែលខ្ញុំអធិស្ឋាន។ ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំថាការនេះក៏អាចក្លាយជាឧបសគ្គរារាំងចំពោះសេចក្ដីអធិស្ឋានរបស់ខ្ញុំដែរ។ ព្រះជាម្ចាស់ទ្រង់នឹងឆ្លើយតប ហើយទោះបីជាព្រះអង្គពុំបានឆ្លើយតបតាមរបៀបដែលខ្ញុំធ្លាប់មានសង្ឃឹមនិងរំពឹងនោះក្ដី ក៏ខ្ញុំដឹងថាព្រះអង្គនឹងបានទទួលនូវសិរីរុងរឿង ប្រៀបដូចជាអ្វីដែលព្រះអង្គបានមានបន្ទូល។ 

យើងមិនត្រូវអនុញ្ញាតឱ្យអារម្មណ៍របស់យើងដឹកនាំយើងទៅក្នុងសេចក្ដីអធិស្ឋានរហូតបានឡើយ។ អារម្មណ៍របស់យើងអាចនាំឱ្យយើងអធិស្ឋានសម្រាប់សេចក្ដីហិនវិនាសរបស់នរណាម្នាក់ ដែល "នៅពីក្រោយ" ស្ថានភាពទាំងនោះ។ តែទោះជាយ៉ាងនេះក្ដី នៅពេលដែលយើងស្វែងរកចំណេះដឹងអំពីស្ថានភាពរបស់យើងពីព្រះជាម្ចាស់ នោះយើងនឹងដឹងថាការទាំងនោះ វាមានលទ្ធផលចេញមកពីមារកំណាច ឬក៏ជាការតាក់តែងរៀបចំពីព្រះវរបិតាដែលជ្រាបពីរាល់គ្រប់អ្វីៗទាំងអស់នោះវិញ។

ដូចជាឧទាហរណ៍ ព្រះយេស៊ូវគ្រីស្ទ ពេលគង់នៅឯសួន គែតសេម៉ានី៖ ក្នុងខណៈពេលព្រះអង្គកំពុងអធិស្ឋាន ព្រះអង្គពុំបានអធិស្ឋានប្រឆាំងពួកខាងខណៈផារិស៊ី ឬយ៉ូដាស ដែលជាម្នាក់ "នៅពីក្រោយ" រឿងក្បត់ព្រះអង្គឡើយ។ សេចក្ដីអធិស្ឋានរបស់ព្រះអង្គគឺបានផ្ដោតទៅលើបំណងព្រះហឫទ័យនៃព្រះ សូម្បីតែព្រះអង្គត្រូវទទួលរងការឈឺចាប់ក្ដី។ 

ដូច្នេះសំណួរសួរថា តើសេចក្ដីអធិស្ឋានរបស់អ្នក គឺសម្រាប់ក្ដីប៉ងប្រាថ្នារបស់នរណាដែរ?

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

God, What About Me?

នៅពេលណាដែលយើងកំពុងតែដើរមិនទាន់ក្នុងក្ដីប្រាថ្នារបស់ជីវិត នោះមានសំឡេងនៃការប្រៀបធៀបលាន់ឮឡើងកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗ យើងពិបាកយល់និងមើលមិនឃើញពីអ្វីដែលព្រះកំពុងតែធ្វើការនៅកណ្ដាលចំណោមយើង។ ហើយនៅក្នុងគ្រាទាំងនោះហើយ ដែលជំនឿរបស់យើងត្រូវបានលត់ដំយ៉ាងខ្លាំង ជាងពេលណាៗទាំងអស់។ ចូរមកភ្លក់គម្រោងអាននេះ ហើយនិងទទួលយកនូវការលើកទឹកចិត្ត ក្នុងខណៈពេលអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដាវីឌ និង អេឡា ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://davidnella.com