ព្រះជាម្ចាស់អើយ ចុះចំណែករូបទូលបង្គំ?គំរូ

ក្នុងខណៈពេលខ្ញុំកំពុងរង់ចាំ
ក្នុងខណៈពេលអ្នកកំពុងរង់ចាំ ចូរចងចាំថាក្នុងនាមជាបុត្រនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត រាល់គ្រប់រដូវកាល នោះគឺជារដូវកាលរបស់អ្នក។ មតិជឿដែលថាមានតែរដូវកាលដែលមានដំណើរការទៅល្អ និងដើរស្របតាមអ្វីៗយើងចង់បានទេ ដែលជាពេលវេលារបស់យើង។ មតិគំនិតដូច្នេះ គឺមិនត្រឹមត្រូវហើយពិសពុល។
នៅពេល ដាវីឌ កំពុងមើលថែទាំចៀម គ្រានោះក៏នៅតែជា "រដូវកាល" របស់គាត់។ ហើយនៅពេល យ៉ូសែប ត្រូវបានគេដាក់ក្នុងគុកសម្រាប់រឿងរ៉ាវដែលគាត់ពុំបានប្រព្រឹត្ត គ្រានោះក៏នៅតែជា "រដូវកាល" របស់គាត់។
ក្នុងខណៈពេលយើងកំពុងតែរង់ចាំ អ្វីៗដែលយើងមើលឃើញខាងរូបកាយ នឹងប្រឡងប្រជែងលើជំនឿរបស់យើងក្នុងព្រះ ដោយសារតែយើងពុំតែងតែមានភស្ដុតាងដែលយើងអាចមើលឃើញខាងរូបកាយ ចំពោះអ្វីដែលយើងដាក់ចិត្តជឿថាព្រះនឹងធ្វើនោះឡើយ។ នៅក្នុងគ្រាទាំងនោះ ចូរចងចាំថា យើងរស់នៅដោយជំនឿ មិនមែនដោយការមើលឃើញទេ។ យើងធ្វើការសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងនៅក្នុងព្រះ មិនមែនដោយដែនកំណត់នៃស្ថានភាពបច្ចុប្បន្នរបស់យើងទេ។ ក្នុងខណៈពេលដែលយើងរង់ចាំ យើងរៀនពីរបៀបដែលយើងអាចចុះចូលនិងដាក់ក្ដីប៉ងប្រាថ្នារបស់យើង—ដែលជាខ្សែពេលវេលាយើងចង់បានអ្វីមួយឱ្យកើតឡើង—ហើយសូម្បីតែគោលដៅរបស់យើង ថ្វាយទៅចំពោះព្រះជាម្ចាស់។ នៅក្នុងព្រះហស្ដរបស់ព្រះអង្គ យើងមានទីសុខសុវត្ថិភាពបំផុត ដោយព្រោះមានតែព្រះអង្គមួយប៉ុណ្ណោះដែលអាចមានសមត្ថភាព និងគង់នៅ ក្នុងថ្ងៃនេះ ថ្ងៃស្អែក និងឆ្នាំបន្ទាប់។
ការរង់ចាំបើកសម្ដែងពីអ្វី និងនរណា ដែលយើងកំពុងតែថ្វាយបង្គំ។ វាបើកបង្ហាញពីក្ដីភ័យខ្លាចដែលបានចាក់ឫសយ៉ាងជ្រៅ ហើយសូម្បីតែពីជំនឿពេញដោយក្ដីព្រួយបារម្ភដែលធ្លាប់ក្នុងទីកំបាំង ក៏បើកសម្ដែងឱ្យឃើញដូចគ្នា។ នៅពេលដែលប្រជារាស្រ្តអ៊ីស្រាអែលរង់ចាំទៅកាន់ទឹកដីសន្យា នោះពួកគេដេញតាមស្វែងរកអ្វីដែលធ្វើឱ្យគេទទួលបានអារម្មណ៍ពេញចិត្ត និងសុខស្រួលភ្លាមៗ ដោយសារតែការអស់ទាំងនោះ គឺជាអ្វីដែលពួកគេបានឱ្យតម្លៃ។ ពួកគេចង់វិលត្រឡប់ទៅកាន់ទាសភាពវិញ ជំនួសនឹងការរង់ចាំនិងការរងស៊ូទ្រាំក្នុងផ្លូវដំណើរ ដោយសារតែដួងចិត្តរបស់ពួកគេកំពុងតែថ្វាយបង្គំរូបសំណាក់នៃព្រះដទៃរួចស្រេចបាត់ទៅហើយ។
ការរង់ចាំមិនដែលនាំឱ្យយើងខាតបង់ឡើយ។ ព្រះជាម្ចាស់មិនបានដកហូតទុកនូវសេចក្ដីសន្យារបស់ព្រះអង្គពីប្រជារាស្រ្តអ៊ីស្រាអែលទេ—គឺព្រះអង្គកំពុងតែរៀបចំពួកគេទេតើ។ នៅពេលដែលអ្នករកឃើញថាខ្លួនអ្នកកំពុងតែមិនសុខស្រួល មិនពេញចិត្តជាមួយនឹងស្ថានភាពរបស់អ្នក តើអ្នកនឹងបែរទៅរកនរណា? ចម្លើយចំពោះសំណួរនេះ បើកសម្ដែងយ៉ាងច្រើនអំពីដួងចិត្តរបស់អ្នក។
នៅក្នុងខណៈពេលយើងរង់ចាំ នោះព្រះជាម្ចាស់រៀបចំយើង សម្រាប់រាល់អ្វីៗដែលនឹងមាននាពេលខាងមុខ។ ជារៀងរាល់ថ្ងៃព្រះកំពុងតែមានបន្ទូល ប៉ុន្តែប្រសិនបើយើងផ្ដោតចិត្តគំនិតទៅលើអនាគត ហើយមិនអើពើព្រះ ដែលជាព្រះកំពុងដឹកនាំរូបយើង នោះយើងពុំអាចឮពីព្រះអង្គបានឡើយ។ ហេតុដូច្នេះហើយ ពេលវេលានឹងដើរហួសទៅមុខ ប៉ុន្តែយើងនឹងនៅតែខកចិត្ត ធុញថប់ ហើយគ្មានតម្រុយថាត្រូវចាប់ផ្ដើមធ្វើអ្វីមួយ ដោយសារតែយើងពុំបានទទួលនូវទិសដៅណែនាំពីព្រះ ដែលយើងប្រកាសថាយើងចង់បម្រើព្រះអង្គឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

នៅពេលណាដែលយើងកំពុងតែដើរមិនទាន់ក្នុងក្ដីប្រាថ្នារបស់ជីវិត នោះមានសំឡេងនៃការប្រៀបធៀបលាន់ឮឡើងកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗ យើងពិបាកយល់និងមើលមិនឃើញពីអ្វីដែលព្រះកំពុងតែធ្វើការនៅកណ្ដាលចំណោមយើង។ ហើយនៅក្នុងគ្រាទាំងនោះហើយ ដែលជំនឿរបស់យើងត្រូវបានលត់ដំយ៉ាងខ្លាំង ជាងពេលណាៗទាំងអស់។ ចូរមកភ្លក់គម្រោងអាននេះ ហើយនិងទទួលយកនូវការលើកទឹកចិត្ត ក្នុងខណៈពេលអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់។
More