ព័ត៌មានគម្រោងអាន

មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 5 ក្នុងចំណោម 10 ថ្ងៃ

សេចក្ដីជំនួយ

តើលោកអ្នកដែលធ្លាប់នៅក្បែរនរណាម្នាក់ដែលគាត់បានដឹងថាគាត់នៅសល់ប៉ុន្មានថ្ងៃទៀត មុននឹងគាត់លាចាកលោកនេះទេ? គ្រប់វិនាទី គ្រប់ពាក្យពេចន៍នីមួយៗពិតជាទ្រព្យដ៏មានតម្លៃចំពោះគាត់។ គ្មានអ្វីមួយណាឡើយ ដែលគាត់ធ្វើដែលគ្មាននូវគោលបំណង។ គាត់នឹងមិនខ្ជះខ្ជាយពេលវេលា ដកដង្ហើមចោលនោះឡើយ។ សេចក្ដីលាគ្នា ក្ដីប្រាថ្នា ការថ្លែងពាក្យពេចន៍ និង ដំបូន្មានផ្សេងៗ សុទ្ធតែជាការនិយាយជាក់លាក់ មិនមែនខ្សឹបៗនោះដែរ។

ព្រះយេស៊ូវទ្រង់ក៏បានដឹងថា ពេលកំណត់របស់ព្រះអង្គជិតមកដល់ដែរ (យ៉ូហាន ១៣៖១) ហើយទ្រង់ក៏បានចំណាយពេលវេលាទាំងប៉ុន្មានដែលនៅសេសសល់ឲ្យមានតម្លៃដូចគ្នា។ យើងមកដល់ពាក់កណ្ដាលសប្ដាហ៍មុនថ្ងៃរំឮកពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ។ តោះ! ចូរឲ្យយើងនៅតែបន្តត្រងត្រាប់ស្ដាប់នូវពាក្យពេចន៍ចុងក្រោយរបស់ព្រះអង្គ។

ចូរអាននូវក្នុងអត្ថបទគម្ពីរ លូកា ១៤៖១៥-៣១

នេះជាព្រះបន្ទូលដ៏ល្អណាស់។ តែមាននូវបញ្ហាមួយ៖ ខ្ញុំមិនចូលចិត្ដ សុំឲ្យនរណាជួយខ្ញុំនោះទេ។

ចុះលោកអ្នកវិញ? តើលោកអ្នកមានអារម្មណ៍សុខស្រួលនៅពេលដែលលោកអ្នកស្នើសុំជំនួយពីនរណាម្នាក់ដែរឬទេ? ឬក៏អ្នកមានអារម្មណ៍ទើសទាល់ដូចខ្ញុំដែរ?

ការដឹងថាខ្លួនទន់ខ្សោយ និងទទួលស្គាល់ថាខ្លួនត្រូវការជំនួយ នោះគឺជាសេចក្ដីក្លាហានដ៏អង់អាច ដែលអ្នកអាចធ្វើទៅបាន។ នៅពេលលោកអ្នកមានអារម្មណ៍ថា ខ្លួនខ្សោះខ្សាយ ល្ហិតល្ហៃហើយ អ្វីដែលជាសេចក្ដីក្លាហានអង់អាចដែលអ្នកអាចធ្វើទៅបាន នោះគឺ អនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយដល់រូបលោកអ្នក។

ចំពោះរូបខ្ញុំ ខ្ញុំទទួលបាននូវព្រះចេស្ដា កាលពីឆ្នាំមុន ដែលជាបទពិសោធន៍ រូបខ្ញុំមិនអាចគិតកាត់ថ្លៃបានឡើយ។ នៅក្នុងខែដែលខ្ញុំបានសម្រេចចិត្ដក្នុងការចុះចូលបម្រើក្នុងព័ន្ធកិច្ច គឺជាពេលស្របគ្នា ដែលខ្ញុំដឹងថា ខ្ញុំចាប់ផ្ដើមមានផ្ទៃពោះ កូនទីបីរបស់ខ្ញុំដែរ។ ខ្ញុំចាប់គិតថាយ៉ាប់ហើយខ្ញុំធ្វើម៉េចកើតទៅ។ ក្នុងនាមជាអ្នកដែលចូលចិត្ដបំពេញអ្វីមួយ តែមិនអាចធ្វើទៅរួច ហើយក៏ជាអ្នកចូលចិត្ដសម្រេចគោលបំណងអ្វីមួយឲ្យបាន តែប្រឈមនឹងគ្រោះភ័យ ខ្ញុំចាប់យល់ថា រូបខ្ញុំក៏មានកម្រិតដែរ។ តែទោះជាយ៉ាងណាមិញ ព្រះគុណនៃព្រះជាម្ចាស់ ហើយនិង ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ បានទទួលយកនូវការថ្វាយដ៏ទន់ទាបរបស់ខ្ញុំ រួចព្រះអង្គក៏បានពហុគុណឲ្យចម្រើនឡើងថែមទៀត។ (សូមថ្វាយសិរីរុងរឿងទាំងប៉ុន្មានទៅកាន់ព្រះជាម្ចាស់)។

តើលោកអ្នកដែលធ្លាប់ទទួលបទពិសោធន៍ដោយដឹងថា ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានជួយឲ្យរូបលោកអ្នកឆ្លងកាត់នូវស្ថានភាពណាមួយដែរឬទេ?

តើលោកអ្នកកំពុងជួបប្រទះនូវអ្វីមួយដែលលោកអ្នក ត្រូវការសេចក្ដីជំនួយពីព្រះដ៏ជាជំនួយរបស់លោកអ្នកដែរឬយ៉ាងណា ឥឡូវនេះ?

ចូរទូលសូមជំនួយពីព្រះអង្គ។ ចូរដាក់ចិត្ដជាអ្នកទន់ខ្សោយចុះ។ មិនអីទេ។

មាននូវចំណុចពីរ ដែលល្អប្រសើរណាស់សម្រាប់រូបខ្ញុំ នៅក្នុងប៉ុន្មាន ១ឆ្នាំកន្លះ កន្លងទៅ។ ខ្ញុំបានថ្លែងនូវព្រះបន្ទូលនេះ ជារឿយៗ៖

«ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា "ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឬទ្ធានុភាពរបស់យើង នឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ"។ ដូច្នេះ ខ្ញុំចូលចិត្ដអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឬទ្ធានុភាពរបស់ព្រះគ្រីស្ទមកសណ្ឋិតលើខ្ញុំ។ ហេតុនេះ ព្រោះតែព្រះគ្រីស្ទ ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណា ខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។» ២ កូរិនថូស ១២៖៩-១០

 

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទាន...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ