ព័ត៌មានគម្រោងអាន

មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 4 ក្នុងចំណោម 10 ថ្ងៃ

ការក្បត់

ការក្បត់ជាទង្វើដែលធ្វើឲ្យចិត្ដរបស់យើងឈឺ ដូចមានដង្កាប់រមូលដួងឱរ៉ាអ៊ីចឹង។

តើលោកអ្នកដែលធ្លាប់មាននរណាក្បត់សេចក្ដីទុកចិត្ដរបស់លោកអ្នកដែរឬទេ? តើអំពើនោះបានមានឥទ្ធិពលយ៉ាងដូចម្ដេចដែរចំពោះលោកអ្នក?

នៅគ្រាចុងក្រោយរបស់ព្រះអង្គ ព្រះយេស៊ូវបានទទួលការក្បត់ពីសំណាក់មិត្ដរបស់ព្រះអង្គចំនួនដល់ទៅពីរនាក់ឯណោះ។

ចូរអាននៅក្នុងអត្ថបទគម្ពីរ យ៉ូហាន ១៣៖២១-៣០ និង ខ ៣៦-៣៨។

តើស្ថានភាពទាំងពីរនេះ មានលក្ខណៈស្រដៀងគ្នាយ៉ាងដូចម្ដេចដែរ? ចុះបើខុសគ្នាវិញ តើវាមានលក្ខណៈយ៉ាងណាដែរ?

ដោយដឹងថាព្រះយេស៊ូវទ្រង់ក៏ជាមនុស្សពេញលេញ និង ព្រះអង្គអាចទទួលនូវអារម្មណ៍ពិតប្រាកដផង តើយើងគិតថា អ្វីដែលព្រះអង្គបានទទួលមានឥទ្ធិពលយ៉ាងដូចម្ដេចដែរចំពោះទ្រង់?

នៅក្នុង ម៉ាថាយ ២៧៖៣ បានប្រាប់យើងថា លោក យូដាស បានទទួលប្រាក់បង់ថ្លៃចំនួន ៣០ កាក់ដែលធ្វើពីប្រាក់ សម្រាប់ព្រះយេស៊ូវ។ សាមសិប កាក់ប្រាក់ គឺជាតម្លៃលក់ព្រះអង្គ ដែលគេគិតថាសមស្រប។ លោកយូដាស ព្យាយាមឲ្យប្រាក់ទៅអ្នកទិញវិញ បន្ទាប់ពីដឹងកំហុស តែអ្វីៗវាយឺតពេលវេលាអស់ហើយ ដោយសារតែព្រះយេស៊ូវត្រូវបានគេបញ្ជូនទៅកាន់អាជ្ញាធររួចជាស្រេចបាត់ទៅហើយ។

វាជាការងាយស្រួលដែលយើងគិតស្ញែង ទាំងមិនគួរឲ្យជឿ ចំពោះទង្វើរបស់ លោក យូដាស ដោយហេតុថា គាត់ហ៊ានលក់ ហើយក្បត់ព្រះយេស៊ូវ។

ហើយចុះចំណែកលោក ពេត្រុសវិញ? គាត់បានដើរនៅលើទឹក (ចូរមើលនៅក្នុង ម៉ាថាយ ១៤៖២២-៣២) ហើយបានទទួលការសង្គ្រោះនៅពេលគាត់វិះនឹងលង់។ តើការនោះមិនអាចបរិយាយប្រាប់ និង រ៉ាប់រងបង្ហាញអំពីសេចក្ដីស្រឡាញ់និងទំនុកចិត្ដរបស់គាត់ទេឬអី? តើគាត់ពិតជាអាចបដិសេធចំពោះព្រះគ្រីស្ទដែលទើបតែលាងជើងឲ្យគាត់ហើយដែរឬយ៉ាងណា?

ពិតប្រាកដមែនហើយ។ យើងទាំងអស់គ្នាសុទ្ធតែដូចគ្នាទេ។

ប៉ុន្តែមាននូវដំណឹងល្អសម្រាប់យើងរាល់គ្នា៖

ចូរអាននូវព្រះគម្ពីរ រ៉ូម ៨៖៣៨-៣៩។

លោកអ្នកមិនអាចបាត់បង់អ្វីដែលលោកអ្នកទទួលបាននេះឡើយ។ គ្មានអ្វីមួយឡើយ ដែលលោកអ្នកធ្វើ អាចបំផ្លាស់បំប្រែនូវសេចក្ដីស្រឡាញ់របស់ព្រះអង្គ។ គ្មានអ្វីមួយឡើយ ដែលលោកអ្នកអាចធ្វើ អាចផ្លាស់ប្ដូរនូវកិច្ចការដែលព្រះអង្គទ្រង់បានធ្វើសម្រាប់រូបលោកអ្នក។ គ្មានអ្វីមួយឡើយ ដែលលោកអ្នកអាចធ្វើ ដែលនឹងអាចបំបែកបំបាក់លោកអ្នកចេញពីព្រះអង្គនោះ។

ចំពោះ ឪពុកម្ដាយមួយចំនួន ប្រហែលជាពួកគាត់ កំពុងមានការប្រឈម ធុញថប់ ចំពោះការមើលថែកូនៗរបស់គាត់។ ពួកគាត់ប្រហែលជាអស់កម្លាំង ល្ហិតល្ហៃ ទាំងស្រែកទូលអង្វរដល់ព្រះជាម្ចាស់ឲ្យទ្រង់បានជួយដឹកនាំគាត់ឲ្យចេះមើលថែកូនៗរបស់ខ្លួនផង។ ចំពោះខ្ញុំ អ្វីដែលខ្ញុំសាកល្បងធ្វើ នោះគឺ ខ្ញុំបានដាក់ ស្ករសូកូឡារូបបេះដូងពីរទៅក្នុងប្រអប់បាយរបស់កូនៗខ្ញុំ ជារាល់ថ្ងៃនៅពេលពួកគាត់ទៅរៀន។ ដូចខ្ញុំអី ពេលខ្លះវាពិតជាពិបាកមែនទែន ក្នុងការរៀបចំពួកកូនៗខ្ញុំឲ្យធ្វើដំណើរទៅសាលា ឲ្យបានទាន់ពេលវេលា ម៉្យាងវិញទៀត ពេលខ្លះពួកគាត់មិនស្ដាប់បង្គាប់ និង រករឿងយំយែកទៀតផង។ មុននឹងដើរទៅសាលារៀន ខ្ញុំបានចាប់ដៃកូនស្រីរបស់ខ្ញុំ ឱនចុះ ហើយខ្សឹបក្នុងត្រចៀកគាត់ថា៖ "តើសូកូឡាទាំងពីរនៅក្នុងប្រអប់បាយរំឮកកូនអំពីអ្វីដែរ?" ឥឡូវកូនៗខ្ញុំគាត់ដឹង។ គាត់បានញញឺមយ៉ាងស្រស់ ពេញដោយភាពផ្អែមល្ហែម ដែលនាំឲ្យចិត្ដរបស់ខ្ញុំជាម្ដាយ រីកដូចគ្រាប់ជី និងពេញដោយក្ដីមេត្តា។ ហើយគាត់ក៏បានប្រាប់ខ្ញុំវិញ៖ "កូនដឹងថា ម៉ាក់ ហើយនិង ប៉ា ស្រឡាញ់កូន ហើយគ្មានអ្វីដែលកូនធ្វើអាចផ្លាស់ប្ដូរក្ដីស្រឡាញ់នេះទេ។"

ខ្ញុំមិនដឹងថាលោកអ្នកបានជ្រើសរើសធ្វើអ្វី ឬទទួលរងនូវការក្បត់ពីនរណាមួយនោះឡើយ ប៉ុន្តែនេះជាអ្វីដែលខ្ញុំដឹង៖

ថាព្រះវរបិតារបស់អ្នក ស្រឡាញ់រូបអ្នក ហើយគ្មានអ្វីមួយណាឡើយដែលនឹងអាចបំផ្លាស់បំប្រែនូវក្ដីស្រឡាញ់នេះ។

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទាន...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ