ព័ត៌មានគម្រោងអាន

ក្ដីសង្ឃឹមដ៏រស់៖ វេលាត្រៀមរំឭកថ្ងៃព្រះមានព្រះជន្មរស់ឡើងវិញគំរូ

Living Hope: A Countdown to Easter

ថ្ងៃទី 3 ក្នុងចំណោម 3 ថ្ងៃ

«ចូរមកតាមខ្ញុំ»



លោក ពេត្រុស បានអង្គុយនៅក្នុងភាពទុក្ខសោកសង្រេង និងទីងងឹត ត្បិតថ្ងៃនៃជីវិតរបស់គាត់ បានដៅដោយភាពស្ងប់ស្ងៀមរបស់ព្រះជាម្ចាស់។ គាត់បានបដិសេធជាសាធារណៈ ថាគាត់មិនស្គាល់ព្រះយេស៊ូវ មុនពេលពួកទាហានអូសព្រះយេស៊ូវចេញទៅឱ្យគេឆ្កាង។ ហើយឥឡូវនេះ អស់រយៈពេលហួសប៉ុន្មានថ្ងៃហើយ ដែលលោក ពេត្រុស កំពុងតែវិវត្ត ការសោយសោក និងចិត្ដពោពេញដោយទោស ទាំងពុំរំពឹងទុកថាភាពឈឺចាប់នេះ នឹងបញ្ឈប់នោះឡើយ។ 



ប៉ុន្តែក្នុងអំឡុងពេលព្រឹកព្រលឹមស្រាងៗ នៅថ្ងៃទី ៣ ផ្នូររបស់ព្រះយេស៊ូវ ត្រូវបានគេរកឃើញថា នៅទទេ ហើយដុំថ្មក៏បានរមៀលចេញដែរ។ ក្នុងខណៈដែលលោក ពេត្រុស ឱបកាយខ្លួន នៅក្នុងភាពភ័យខ្លាច រួមនឹងពួកសាវ័កដទៃផ្សេងទៀត—ដោយព្យាយាមពិចារណាយល់ទៅលើអ្វីៗដែលកើតឡើងប៉ុន្មានថ្ងៃកន្លង—នោះព្រះយេស៊ូវក៏បានលេចឡើង ចំពោះលោក ពេត្រុស ទាំងមានជីវិត នៅរស់



ជំនួសឱ្យលោក ពេត្រុស រស់នៅក្នុងក្ដីអាម៉ាស់ នៃទង្វើខុសឆ្គងពីអតីតកាលរបស់គាត់ ព្រះយេស៊ូវ បានទាញគាត់មក ហើយសួរដល់គាត់នូវសំណួរមួយ ដែលជំរុញឱ្យគាត់បន្តឆ្ពោះទៅមុខ ក្នុងគោលបំណងនៃជីវិតរបស់គាត់ថា៖ 



«តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?»



ជាមួយនឹងសំណួរនេះ ព្រះយេស៊ូវបានអញ្ជើញលោក ពេត្រុស ហើយបញ្ជាក់សាជាថ្មី នូវចំណងទំនាក់ទំនង ដែលគាត់ធ្លាប់បានបដិសេធ។​ អំណាចចេស្ដារបស់ព្រះយេស៊ូវ នៅលើសេចក្ដីស្លាប់ និងភាពងងឹត បាននាំន័យមកដល់លោក ពេត្រុស ថាគាត់មិនចាំបាច់បន្តរស់នៅ ក្នុងកំហុសខុសឆ្គងនៃអតីតកាលរបស់គាត់បន្តទៅទៀត នោះឡើយ។ គាត់នៅតែអាចមកឱបក្រសោប ចំពោះការត្រាស់ហៅ នៅលើជីវិតរបស់គាត់ ហើយអាចក្លាយជាអ្នកដឹកនាំ ដែលព្រះយេស៊ូវ ទ្រង់ជ្រាប ហើយសព្វព្រះទ័យសម្រាប់រូបគាត់នោះ។ 



ប្រៀបដូចលោក ពេត្រុស ផងដែរ អ្នកក៏អាចមានឱកាសនៅក្នុងការ "យល់ព្រម" ចំពោះព្រះយេស៊ូវដ៏ជាទីស្រឡាញ់ ហើយទទួលបានការស្រឡាញ់ពីព្រះអង្គផងនោះដែរ។ មិនថាជីវិតរបស់អ្នកមើលទៅរសាត់បក់បោក គ្មានទិសត្រើយប៉ុណ្ណា ឬក៏ថា មើលទៅអ្នកប្រៀបដូចជានៅឆ្ងាយពីអង្គព្រះយេស៊ូវ ប៉ុណ្ណា នោះដែរ គឺគ្មានអ្វីមួយ ដែលអាចពង្រាត់អ្នក ចេញពីសេចក្ដីស្រឡាញ់របស់ព្រះអង្គបាននោះទេ។ កំហុសខុសឆ្គងពីអតីតកាលរបស់អ្នក ឬបញ្ហានាពេលបច្ចុប្បន្នរបស់អ្នក មិនចារចែងពីគោលបំណងរបស់អ្នក នៅពេលដែលជីវិតរបស់អ្នក បានចាក់ឫស នៅក្នុងព្រះគ្រីស្ទតែមួយនោះ។ 



ការរស់ឡើងវិញនៃព្រះ បានបញ្ជាក់សាជាថ្មី ថាគ្មានស្ថានភាព ឬកំហុសខុសឆ្គងណា ដែលពិបាកពេក សម្រាប់ឱ្យព្រះរំដោះបាននោះឡើយ។ គ្មានភាពភ័យខ្លាចណា ដែលព្រះយេស៊ូវមិនអាចយកឈ្នះបាន ហើយក៏គ្មានជីវិតណា ដែលព្រះអង្គមិនអាចព្យាបាល បាននោះដែរ។ គ្មានអំណាចនៃភាពងងឹតណាអាចតទល់ប្រឆាំងនឹងព្រះចេស្ដានៃព្រះ ដែលមានព្រះជន្មរស់ ហើយបានយកឈ្នះលើក្ដីស្លាប់ ជំនួសរូបយើងរាល់គ្នាបានដែរ។ គ្មានអ្វីណាមួយ ដែលព្រះជាម្ចាស់របស់យើង ទ្រង់មិនអាចធ្វើបាន ទាល់តែសោះ។ ព្រះអង្គអាចធ្វើបានរាល់គ្រប់កិច្ចការទាំងអស់។ 



ចូរអធិស្ឋាន៖ ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ សម្រាប់ការយកឈ្នះនៅលើសេចក្ដីស្លាប់ សម្រាប់ទូលបង្គំ។ ទូលបង្គំពិតជាដឹងគុណ ដែលថា គ្មានអ្វីណាមួយ អាចមកពង្រាត់ទូលបង្គំចេញពីក្ដីស្រឡាញ់របស់ព្រះអង្គ ហើយក៏គ្មានទោសកំហុសណា ដែលអាចបង្ខូចតម្លៃទូលបង្គំ ចេញពីគម្រោងផែនការរបស់ព្រះអង្គនោះដែរ។ នៅថ្ងៃនេះ សូមរំឭកដល់ទូលបង្គំ ឱ្យទូលបង្គំចងចាំ ថាព្រះអង្គ បានត្រាស់ហៅទូលបង្គំ ឱ្យបានក្លាយជានរណា នៅក្នុងព្រះរាជ្យរបស់ព្រះអង្គ។ ហើយនៅពេលដែលទូលបង្គំចាប់ផ្ដើមមានអារម្មណ៍ថា ទូលបង្គំមិនសក្ដិសម នោះសូមជួយរំឭកដល់ទូលបង្គំ ឱ្យជញ្ជឹងគិត ទៅលើការរស់ឡើងវិញរបស់ព្រះអង្គ ហើយអរសប្បាយ ទាំងយល់ច្បាស់ថា ព្រះអង្គតែមួយប៉ុណ្ណោះ ដែលជាសេចក្ដីសង្គ្រោះរបស់ទូលបង្គំ។ ទូលបង្គំស្រឡាញ់ព្រះអង្គ ហើយនៅថ្ងៃនេះ ទូលបង្គំជ្រើសរើស ប្រព្រឹត្ដនិងដើរតាមព្រះអង្គ។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Living Hope: A Countdown to Easter

នៅពេលភាពងងឹតព័ទ្ធរឹតជុំជិតរូបអ្នក តើអ្នកត្រូវឆ្លើយតបយ៉ាងដូចម្ដេច? សម្រាប់រយៈពេលប៉ុន្មានជា ៣ ថ្ងៃខាងមុខនេះ ចូរអ្នកជ្រមុជចូលទៅក្នុងរឿងនៃបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបន្តតោង...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ