#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 16 ក្នុងចំណោម 35 ថ្ងៃ

នោះជារាត្រីដ៏គួរឱ្យខ្លាចនិងអាក្រក់បំផុត! សាច់ចៀមត្រូវបានសម្លាប់ហើយយកឈាមវាទៅលាបនិងទ្វារជាសញ្ញាសម្គាល់។ ជនជាតិអ៊ីស្រាអែលត្រឡប់ចូលទៅក្នុងផ្ទះពួកគេ ហើយទន្ទឹងចាំឲ្យតែដល់ពេលព្រឹកដោយអន្ទះសា។ 

ដោយសេចក្តីស្លាប់នៅខាងក្រៅ។ នៅពេលយប់ដ៏ខ្មៅងងឹតនោះ កូនប្រុសច្បងនិងសត្វឈ្មោលទាំងអស់នៅស្រុកអេស៊ីបបានស្លាប់។ មិនមានផ្ទះមួយណារបស់ជនជាតិអេហ្ស៊ីបដែលមិនមានការត្រហូរយំនិងសោកស្តាយនូវការបាត់បង់ឡើយ។ មានតែជនជាតិអ៊ីស្រាអែលទេដែលបានរួចជីវិតដោយសារឈាមរបស់កូនចៀម។

គ្មានអ្វីដែលអាចប្រៀបធៀបទៅនឹងរាត្រីដ៏អាក្រក់នេះដែលកើតឡើងក្នុងប្រទេសអេហ្ស៊ីបបានទេ។ បុណ្យចម្លងលើកដំបូងនេះបានក្លាយជាកម្មវិធីអាហារនៃការអរគុណរបស់ក្រុមគ្រួសារទាំងមូល។ តើអ្នកណាដែលធ្លាប់គិតទៅក្រោយវិញនៅយប់នៃបុណ្យចម្លងដំបូងនោះទេ? សម្រាប់មនុស្សជំនាន់ក្រោយៗទៀតវាពិតជាពិបាកណាស់ក្នុងការយល់ពីអត្ថន័យនៃការធ្វើជាទាសករ។ វាក៏ពិបាកសម្រាប់ពួកគេក្នុងការស្រមៃពីភាពភ័យរន្ធត់នេះ ហើយនិងការលះបង់ជីវិតដើម្បីទទួលការប្រោះលោះឲ្យមានសេរី។

ដូច្នេះមនុស្សជំនាន់ក្រោយទាំងអស់គួរតែរំលឹកម្តងហើយម្តងទៀតនៅយប់នៃការកើតហេតុនេះថា៖ មនុស្សនិងសត្វត្រូវលាក់បង់ជីវិតពួកគេដើម្បីទទួលបានសេរីភាព។ ដើម្បីទទួលបានការជួយសង្គ្រោះពួកគេត្រូវយកកូនចៀមធ្វើជាយញ្ញបូជា។ ពួកគេជំពាក់សេរីភាពនិងសេចក្ដីសង្គ្រោះចំពោះព្រះគុណរបស់ព្រះជាម្ចាស់។

អ្នកក៏ជំពាក់សេរីភាពនិងសេចក្តីសង្រ្គោះរបស់អ្នកចំពោះព្រះយេស៊ូវតែមួយអង្គគត់ដែរ។ ទ្រង់លះបង់ជីវិតទ្រង់ជាកូនចៀមនៃបុណ្យចម្លងដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ ដោយសារតែទ្រង់បានសុគតដើម្បីសង្គ្រោះអ្នក ទ្រង់បានលះបង់ខ្លួនទ្រង់ ដើម្បីឲ្យអ្នកមានសេរីភាព។

ការអនុវត្ត 

ចូធ្វើឲ្យដូចអ្វីដែលជនជាតិអ៊ីស្រាអែលបានធ្វើក្នុងបុណ្យចម្លង។ ចូរចាំថាតើវាយ៉ាងណានៅពេលព្រះយេស៊ូវបានសង្រ្គោះអ្នក។ តើជីវិតរបស់អ្នកមានសភាពបែបណាមុនពេលអ្នកបានជួបព្រះយេស៊ូវ? តើអ្វីបានផ្លាស់ប្តូរអ្នកចាប់តាំងពីថ្ងៃដែលព្រះយេស៊ូវបាននាំអ្នកទៅរកសេរីភាព?

Jan-Micha Schmitter, ICF Zürich-Oberland


អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus