#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់គំរូ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ថ្ងៃទី 20 ក្នុងចំណោម 35 ថ្ងៃ

ទិដ្ឋភាពមួយទៀតដែលអាចជួយអ្នកឲ្យរកឃើញសន្តិភាពនិងមានទំនុកចិត្ត នាពេលវេលាផ្លាស់ប្តូរ និង មានភាពចលាចលក្នុងជីវិត គឺនៅពេលដែលយើងមានទស្សនៈ ឬ និមិត្ត ដែលនាំទៅរកអ្វីមួយ ហើយថានៅកន្លែងនោះមានលក្ខណៈបែបណា។

សម្រាប់ខ្ញុំការដែលមាននិមិត្តមានន័យថា គឺយើងមើលឃើញរូបភាពពីអនាគតជាក់ស្តែង ដែលព្រះជាម្ចាស់ចង់ឲ្យកើតឡើងក្នុងជីវិតអ្នក។ ព្រះជាម្ចាស់ បានផ្តល់កាដូមួយដ៏អស្ចារ្យ   គឺការស្រមើស្រម៉ៃរបស់យើង។ ព្រះគម្ពីរបានហៅការនេះថា “​បំភ្លឺ​ចិត្ត​គំនិត​” ក្នុងគម្ពីរ អេភេសូ ជំពូក១ លោកប៉ូលបានអធិស្ឋានថា “​សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បងប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន បងប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា។” ព្រះយេស៊ូបាននាំយកនិមិត្តរបស់មនុស្សដែលនឹងទទួលយកការអត់ទោសនិង ការប្រោសលោះតាមរយៈការសុគតរបស់ទ្រង់ទៅជាមួយ។

ក្តីស្រលាញ់របស់ទ្រង់ចំពោះយើង ផ្តល់កម្លាំងឲ្យទ្រង់ចាកចេញទីសួនកេសេម៉ានីនៅយប់នោះ។ ព្រះវិញ្ញាណបរិសុទ្ធក៏ចង់ជម្រុញចិត្តគំនិតបងប្អូន និង បង្ហាញអ្នកពីកន្លែងដែលទ្រង់ចង់ទៅជាមួយអ្នក។

ក្នុងដំណើរដ៏ឆ្ងាយ និងជាមួយភាពហត់នឿយ វាពិតជាសំខាន់ក្នុងការនៅជាមួយមនុស្សដែលអ្នកស្រលាញ់។ មានមិត្តភ័ក្តិនៅក្បែរ ទីមួយគឺនាំមកនូវភាពសប្បាយ ហើយទីពីរគឺ យើងអាចលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ដើម្បីអាចបន្តដំណើរបានឆ្ងាយ និង មិនបាត់បង់និមិត្តដែលយើងមាន។ បើកចំហរដួងចិត្តហើយនៅជាប់នឹងការនោះ ជាពិសេសពេលស្ថិតនៅពេលមិនច្បាស់លាស់ វាពិតជាសំខាន់ដែលយើងមិននៅម្នាក់ឯង។

ព្រះជាម្ចាស់នៅខាងអ្នក ព្រះយេស៊ូជាមិត្តម្នាក់ដែលនឹងមិនបោះបង់អ្នកចោលឲ្យនៅតែឯង។ អ្នកអាចទុកចិត្តទាំងស្រុងទៅលើទ្រង់។ ទ្រង់បានសន្យានឹងអ្នកថាទ្រង់នឹងតែងតែគង់នៅជាមួយអ្នក។

ការអនុវត្ត

  1. អធិដ្ឋានសុំ៎ឲ្យព្រះជាម្ចាស់ឲ្យបើកចំហរដួងចិត្តអ្នក និង ចំណាយពេលឲ្យរូបភាព​នេះចូលជ្រៅក្នុងដួចិត្តអ្នក
  2. ឆ្លុះបញ្ចាំងមើលខ្លួនឯងថា តើអ្នកចំណាយពេលជាមួយព្រះយេស៊ូនៅពេលណាខ្លះ។ ព្រះបន្ទូលសន្យារបស់ព្រះយេស៊ូចំពោះជីវិតអ្នកប្រៀបដូចជាគ្រឹះដ៏រឹងមាំ ដែលអ្នកអាចធ្វើការសាងសង់បាន។
Daniel Kalupner, ICF Nürnberg


អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More

យើងសូមថ្លែងអំណរគុណចំពោះព្រះវិហារអាយស៊ីអាយអេហ្វអេដែលបានផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា៖ http://www.icf.church/jesus