ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 2 ក្នុងចំណោម 48 ថ្ងៃ

ខ្ញុំមិនប្រាកដទេថា អ្នកស្គាល់រឿងម៉ាណានៅវាលរហោស្ថានឬក៏អត់។ ប្រហែលជាអ្នកអាចអានជំពូកទាំងមូលម្តងទៀតដោយសន្តិភាពនិងស្ងៀមស្ងាត់(និក្ខមនំ ១៦) ព្រោះថាមានរឿងដែលអស្ចារ្យ  បានបង្កប់នៅក្នុងរឿងនេះ ដែលមកពីនំបុ័ងដែលមកពីស្ងានសួគ៌។


១. ព្រះមានការលេងសើច


តើអ្នកមានដឹងទេថានំម៉ាណាជាភាសាហេប្រឺមានន័យថា ”តើនេះជាអ្វី?” ខ្ញុំតែងលួចញញឹមដោយសារនៅខាងក្នុងជម្រៅភ្នែករបស់ខ្ញុំ  ខ្ញុំឃើញជនជាតិអុីស្រាអែលពីរនាក់អង្គុយមុខតង់របស់ពួកគេជាមួយនំម៉ាណានៅនឹងដៃ។


បុរសទី១: ហេ “តើនេះជាអ្វី?”


បុរសទី២: អីគេ? តើនេះជាអ្វី? នេះគឺ…”នេះជាអ្វី”


បុរសទី១: ហ្នឹងជាអ្វីដែលខ្ញុំទើបនឹងនិយាយហ្នឹង ”នេះជាអ្វី?”


បុរសទី២ (ធ្វើភ្នែកស្លឺ): ឈ្មោះស្អីដូចឆ្កួតចឹង?


ក្នុងពេលតែមួយផងដែរ ពាក្យនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ អ្វីដែលខ្ញុំមិនបានស្គាល់ពីវា បានរំលឹកខ្ញុំពីការអស្ចារ្យ  មួយ។ ដូច្នេះ នៅពេលអ្នកធ្វើការរអ៊ូទៅកាន់ព្រះជាភាសាហេប្រឺដោយនិយាយថា “ព្រះ តើនេះជាអ្វី?” អ្នកចងចាំពីការអស្ចារ្យ  របស់ព្រះនិងសេចក្តីពិតដែលថាទ្រង់តែងនៅជាមួយក្នុងតម្រូវការរបស់អ្នក។


២.ព្រះជាអ្នកផ្គត់ផ្គង់


ព្រះចង់ឲ្យប្រជាជនរបស់ទ្រង់ទុកចិត្តទ្រង់ជាអ្នកផ្គត់ផ្គង់នំបុ័ងពីស្ថានសួគ៌ ប៉ុន្តែមុនដំបូងទ្រង់ត្រូវបង្រៀនពួកគេពីការទុកចិត្ត។  អ្វីដែលពិសេសពីនំម៉ាណាគឺវាស្អុយរលួយបន្ទាប់ពីមួយថ្ងៃ លើកលែងតែថ្ងៃអាទិត្យ ដូច្នេះប្រជាជនត្រូវតែប្រមូលឲ្យច្រើនតាមតែពួកគេត្រូវការ។ ពួកគេមិនអាចយកលើស ឬ យកទុកឡើយ ប៉ុន្តែនៅពេលនោះ វាមិនងាយស្រួលសម្រាប់ប្រជាជននោះទេ ហើយប្រសិនបើខ្ញុំនិយាយឲ្យស្មោះត្រង់សព្វថ្ងៃនេះ និង ជំនាន់នេះ វាក៏មិនងាយស្រួលដែរ។ តើមានរបស់ប៉ុន្មានដែរខ្ញុំប្រមូលទុក បើទោះបីជាខ្ញុំមិនត្រូវការវា? ប្រហែលការនេះវាបង្ហាញថាខ្ញុំមិនទាន់ចាត់ទុកព្រះជាអ្នកផ្គត់ផ្គង់ខ្ញុំពេញលេញនៅឡើយ។


ការអនុវត្ត:


សូមព្រះនូវមេរៀននៃការទុកចិត្តថ្មីនិងប្រមូលរបស់បីដែលអ្នកចូលចិត្ត ប៉ុន្តែលែងត្រូវការ។ 


តើអ្នកមានស្គាល់នរណាដែលនឹងសប្បាយចិត្តពេលទទួលបានរបស់ទាំងនេះទេ?


Andreas Hörner – ICF Grünheide

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ