ទុក្ខសោក
សង្គ្រាមខាងវិញ្ញាណនិងគម្រោងការតយុទ្ធ
តាមរយៈការបង្រៀនពេញដោយអំណាចចេស្ដានេះ អ្នកនឹងបានស្វែងយល់ដឹងយ៉ាងជ្រៅ ទៅលើរបៀបនៃការបង្កើតយុទ្ធសាស្រ្ដ ដើម្បីតទល់យ៉ាងឆ្លាតវៃ និងអាចយកឈ្នះលើមារកំណាច ទាំងបញ្ចៀសនូវផែនការរបស់វា ដែលតែងចង់បំផ្លាញនូវជីវិតរបស់អ្នកនោះ។
ទំនុកចិត្ដជឿជាក់
ព្រះជាម្ចាស់ចង់ឱ្យអ្នកដឹងថា អ្នកបានទទួលការសង្គ្រោះ ហើយនឹងបានទៅ ស្ថានបរមសុខ! ទំនុកចិត្ដជឿជាក់ អាចរីកចម្រើនឡើង តាមរយៈការជួបជាមួយនឹងព្រះជាម្ចាស់ និងតាមការចំណាយពេលជាមួយនឹងព្រះបន្ទូលរបស់ទ្រង់។ ខព្រះគម្ពីរមានជាបន្តបន្ទាប់ នឹងអាចជួយឱ្យអ្នក មានទំនុកចិត្ដជឿជាក់យ៉ាងប្រាកដ នៅក្នុងព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតតទៅ ជាពិសេសនៅពេលដែលអ្នកបានទន្ទេញចងចាំ ខព្រះគម្ពីរទាំងប៉ុន្មាននោះ។ ចូរអនុញ្ញាតឱ្យជីវិតរបស់អ្នក ទទួលបានការបំផ្លាស់បំប្រែ ដោយការទន្ទេញចាំនូវខព្រះគម្ពីរទាំងនោះ! សម្រាប់ការទទួលបានប្រព័ន្ធខព្រះគម្ពីរចងចាំ ដែលធំធេង និងស៊ីជម្រៅជាងនេះ សូមចូលទៅកាន់៖ http://www.MemLok.com
វិលបកក្រោយពីវិបត្តិនៃអារម្មណ៍
នៅពេលណាដែលជីវិតរបស់អ្នកមិនដើរស្របតាមព្រះបន្ទូលនៃព្រះ នោះអ្នកនឹងទទួលរងនូវលទ្ធផលដ៏ឈឺចាប់ សឹងតែជៀសមិនផុត។ នៅពេលដែលអារម្មណ៍របស់អ្នក វាខុសប្រក្រតី ហើយវាចាប់ផ្ដើមកំណត់ពីសុខភាពរបស់អ្នក នោះអ្នកប្រហែលជាអាចរកឃើញថា អ្នកបានចាក់សោខ្លួនឯង នៅក្នុងគុកដែលខ្លួនអ្នកផ្ទាល់ជាអ្នកបង្កើត ដែលគុកនោះ ពិតជាពិបាកឱ្យអ្នកគេចរួចខ្លួនមែន។ អ្នកត្រូវការស្វែងរកលំនឹងដែលត្រឹមត្រូវ ហើយរៀនពីរបៀបទុកចិត្ដលើព្រះជាម្ចាស់។ សូមអនុញ្ញាតឱ្យ លោក ថូនី អេវិន (Tony Evans) បង្ហាញពីផ្លូវ ដែលនាំឱ្យអ្នកមានសេរីភាពនៅក្នុងអារម្មណ៍ អញ្ចឹង។
ជីវិតនិងការព្យាបាលមាននៅក្នុងទំនុកតម្កើង
អានទំនុកតម្កើងមួយជំពូកក្នុងមួយថ្ងៃ នោះដើម្បីបណ្ដេញភាពធ្លាក់បាក់ទឹកចិត្ដចេញឱ្យឆ្ងាយពីរូបអ្នក។ ដោយបានសន្សែសន្សំពី គម្ពីរទំនុកតម្កើង និងគម្ពីរសុភាសិត គឺពីមួយជំពូកម្ដងទៅមួយជំពូកម្ដង។ អ្នកនឹងអានពីគម្ពីរទំនុកតម្កើងចំនួន ៦ ជំពូក ជារៀងរាល់សប្ដាហ៍ សម្រាប់ ៦ ខែ និងអានមួយជំពូក ពីគម្ពីរសុភាសិត ជារៀងរាល់ ៧ ថ្ងៃម្ដង។ បន្ទាប់មក អ្នកនឹងបញ្ចប់កណ្ឌគម្ពីរទាំងពីរ នៅក្នុងរយៈពេល ៦ ខែ។
ថ្លែងពីអ្វីដែលឱ្យជីវិត
ពាក្យពេចន៍ ពាក្យសម្ដី ភាសានិយាយ ពាក្យប្រកបដោយអំណាចចេស្ដា! ពាក្យសម្ដីដែលអាចស្អាងចិត្ត ឬជាពាក្យពេចន៍ដែលរំលំបំផ្លាញ។ ពាក្យសម្ដីដែលនាំមកនូវជីវិត ឬជាពាក្យពេចន៍ដែលនាំមកនូវសេចក្ដីស្លាប់។ យើងគឺជាអ្នកជ្រើសរើស។ តោះ! ចូរយើងមកវាយតម្លៃពីអំណាចដ៏សម្បើម ដែលវាមាននៅក្នុងពាក្យសម្ដីរបស់យើង។