សាការី 14:1-4

សាការី 14:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍! ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​មក​យកទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​ចែក​គ្នា​នៅមុខ​ឯង​រាល់​គ្នា។ ដ្បិត​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង ពួក​អ្នក​ក្រុង​ពាក់​កណ្ដាល​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ តែ​បណ្ដា‌ជន​ដែល​នៅ​សល់ មិន​ត្រូវ​ដេញ​ចេញ​ពី​ទី​ក្រុង​ទេ។ ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ប្រហារ​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចម្បាំង​ដែល​ព្រះ‌អង្គ​បាន​ច្បាំង​នឹង​គេ​ដែរ។ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​របស់​ព្រះ‌អង្គ​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជាពីរ​ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​មួយ​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង។

ចែក​រំលែក
អាន សាការី 14

សាការី 14:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​ដល់​ហើយ! ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ​សម្បត្តិ របស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។ ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ព្រះអង្គ​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ព្រះអង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។ នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះ‌បាទា លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។

ចែក​រំលែក
អាន សាការី 14

សាការី 14:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​នឹង​ចាប់​របឹប​ជា​របស់​ផង​ឯង ចែក​គ្នា​នៅ​កណ្តាល​ឯង ដ្បិត​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង​បាន ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង នោះ​ពួក​អ្នក​ក្រុង​ពាក់​កណ្តាល​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ តែ​បណ្តាជន​ដែល​សល់​នៅ នឹង​មិន​ត្រូវ​ឃ្លាត​ចេញ​ពី​ទី​ក្រុង​ទេ គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចំបាំង​ដែល​ទ្រង់​បាន​ច្បាំង​នឹង​គេ​ដែរ នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ទ្រង់​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជា​២ នៅ​ចំ​ពាក់​កណ្តាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​១​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង

ចែក​រំលែក
អាន សាការី 14