មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេមកយកទ្រព្យសម្បត្តិរបស់អ្នក ហើយចែកគ្នានៅមុខឯងរាល់គ្នា។ ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។ ព្រះយេហូវ៉ានឹងចេញទៅប្រហារសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលព្រះអង្គបានច្បាំងនឹងគេដែរ។ នៅថ្ងៃនោះ ព្រះបាទរបស់ព្រះអង្គនឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយមួយចំហៀងទៀតទៅទិសខាងត្បូង។
អាន សាការី 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 14:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ