មើល ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេនឹងចាប់របឹបជារបស់ផងឯង ចែកគ្នានៅកណ្តាលឯង ដ្បិតអញនឹងប្រមូលអស់ទាំងសាសន៍មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុងបាន ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង នោះពួកអ្នកក្រុងពាក់កណ្តាលនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅ នឹងមិនត្រូវឃ្លាតចេញពីទីក្រុងទេ គ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចំបាំងដែលទ្រង់បានច្បាំងនឹងគេដែរ នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង
អាន សាការី 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 14:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ