ទីតុស 3:8-11

ទីតុស 3:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត។ សេចក្ដី​ទាំង​នេះល្អ​ប្រសើរ​ណាស់ ក៏​មាន​ប្រយោជន៍​ដល់​មនុស្ស​ផង។ ប៉ុន្តែ ចូរ​ចៀស​វាង​ពី​ការ​ដេញ​ដោល​ដ៏​លេលា ពី​រឿង​ពង្សា‌វតារ ពី​ការ​ឈ្លោះ​ប្រ‌កែក និងការ​ជជែក​ពី​ក្រឹត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់។ អ្នក​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​បែក​បាក់ នោះ​ក្រោយ​ពី​ព្រមាន​ម្តង​ពីរ​ដង​រួច​ហើយ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ទៅ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប ព្រម​ទាំង​កាត់​ទោស​ខ្លួន​ឯង​ផង។

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌ជាម្ចាស់ ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក! ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​លេលា ជជែក​អំពី​បញ្ជី​វង្ស​ត្រកូល ចៀស‌វាង​ទាស់‌ទែង​គ្នា និង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ក្រឹត្យ‌វិន័យ* ដ្បិត​ការ​ទាំង​នេះ​ឥត​មាន​ផល​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។ ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​ឲ្យ​ចេញ​ទៅ ដោយ​ដឹង​ថា ជន​ប្រភេទ​នេះ​ជា​មនុស្ស​ខូច គេ​ប្រព្រឹត្ត​អំពើ​បាប និង​ដាក់​ទោស​ខ្លួន​ឯង។

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្ដី​ដេញ‌ដោល​យ៉ាង​ល្ងី‌ល្ងើ នឹង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ជជែក​ពី​ក្រិត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់ ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្ស‌ពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។

ចែក​រំលែក
អាន ទីតុស 3