ទីតុស 3:8-11

ទីតុស 3:8-11 គខប

ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌ជាម្ចាស់ ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក! ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​លេលា ជជែក​អំពី​បញ្ជី​វង្ស​ត្រកូល ចៀស‌វាង​ទាស់‌ទែង​គ្នា និង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ក្រឹត្យ‌វិន័យ* ដ្បិត​ការ​ទាំង​នេះ​ឥត​មាន​ផល​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។ ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​ឲ្យ​ចេញ​ទៅ ដោយ​ដឹង​ថា ជន​ប្រភេទ​នេះ​ជា​មនុស្ស​ខូច គេ​ប្រព្រឹត្ត​អំពើ​បាប និង​ដាក់​ទោស​ខ្លួន​ឯង។