ទីតុស 3:8-11

ទីតុស 3:8-11 ពគប

ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្ដី​ដេញ‌ដោល​យ៉ាង​ល្ងី‌ល្ងើ នឹង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ជជែក​ពី​ក្រិត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់ ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្ស‌ពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។

អាន ទីតុស 3