ទំនុកតម្កើង 2:1-3
ទំនុកតម្កើង 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុអ្វីបានសាសន៍ទាំងឡាយជ្រួលជ្រើម ហើយប្រជាជនមានគំនិតធ្វើអ្វី ដែលឥតប្រយោជន៍ដូច្នេះ? ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖ «ចូរយើងផ្តាច់ចំណង និងបោះខ្សែចង របស់ព្រះអង្គចេញពីយើង»។
ទំនុកតម្កើង 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ? ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖ «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។
ទំនុកតម្កើង 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ