ទំនុកតម្កើង 2
2
ព្រះមហាក្សត្រដែលព្រះជាម្ចាស់ចាក់ប្រេងអភិសេក
1 #
កក. ៤.២៥-២៦
ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ
នាំគ្នាបង្កើតកោលាហល#២.១ កណ្ឌគម្ពីរកិច្ចការ ៤.២៥-២៦ បានដកស្រង់ទំនុកតម្កើង ២.១-២ នេះ តែយកតាមឯកសារជាភាសាក្រិក។
ហើយប្រជារាស្ត្រនានារអ៊ូរទាំ
ដោយឥតខ្លឹមសារយ៉ាងនេះ?
2ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ
ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា
ប្រឆាំងនឹងព្រះអម្ចាស់
ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ#២.២ ឬព្រះមហាក្សត្រដែលព្រះអង្គចាក់ប្រេងអភិសេក។
ដោយពោលថា៖
3«ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ
ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។
4ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ
ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។
5ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ
ដោយព្រះពិរោធ
ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលថា៖
6«គឺយើងនេះហើយ
ដែលបានអភិសេកស្ដេចរបស់យើង
ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន
ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
7 #
កក. ១៣.៣៣; ហប. ១.៥, ៥.៥ ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់
ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
«ព្រះអង្គជាបុត្ររបស់យើង!
គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ#២.៧ សូមអាន មថ. ៣.១៧; កក. ១៣.៣៣; ហប. ១.៥ និង ៥.៥។។
8បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា
ឲ្យព្រះអង្គទុកជាមត៌ក
យើងក៏នឹងប្រគល់ផែនដីទាំងមូល
ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
9 #
វវ. ២.២៦-២៧, ១២.៥, ១៩.១៥ ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក
ហើយព្រះអង្គកម្ទេចគេ
ដូចជាងស្មូនកម្ទេចភាជន៍»#២.៩ សូមអាន វវ. ២.២៧, ១២.៥, ១៩.១៥។
10ឥឡូវនេះ ស្ដេចទាំងឡាយអើយ
ចូររិះគិតពិចារណាឡើង!
អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ
ចូរទទួលយកសេចក្ដីអប់រំទៅ!
11ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច
ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ
12ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រ#២.១២ ឃ្លាដើមក្នុងឯកសារហេប្រឺ មិនសូវច្បាស់។ យើងអាចបកប្រែថា ចូរថើបព្រះរាជបុត្រ ចូរថើបព្រះបាទារបស់ព្រះរាជបុត្រក៏បាន។
ក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ
ក្នុងមាគ៌ារបស់អ្នករាល់គ្នា
ដ្បិតព្រះពិរោធរបស់ព្រះអង្គ
នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។
អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.