ទំនុកតម្កើង 1:1-6
ទំនុកតម្កើង 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។ អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។ រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិត*បានដែរ។ ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
ទំនុកតម្កើង 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។ ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។ ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ នៅក្នុងគ្រាជំនុំជម្រះបានឡើយ ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ នៃមនុស្សសុចរិតបានដែរ ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
ទំនុកតម្កើង 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។ អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។ រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិត*បានដែរ។ ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
ទំនុកតម្កើង 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់ ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេ ឯពួកមានបាប ក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ។