ទំនុកតម្កើង 1:1-6

ទំនុកតម្កើង 1:1-6 គកស១៦

មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំ‌បូន្មាន របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​បាប ឬ​អង្គុយ​ជា​មួយ​ពួកអ្នក​មើល‌ងាយ គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។ អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​មិន​ចេះ​ស្រពោន ឡើយ កិច្ច‌ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ សុទ្ធ​តែចម្រុង​ចម្រើន​ទាំង​អស់។ ចំណែក​មនុស្ស​អាក្រក់វិញ មិន​ដូច្នោះ​ទេ គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់‌ខ្ចាយ​ទៅ។ ដូច្នេះ មនុស្ស​អាក្រក់​មិន​អាច​ឈរ នៅ​ក្នុង​គ្រា​ជំនុំ‌ជម្រះបាន​ឡើយ ឯ​មនុស្ស​បាប ក៏​មិន​អាច​ឈរ​ក្នុង​ក្រុម​ជំនុំ នៃ​មនុស្ស​សុចរិត​បាន​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។