ជនគណនា 7:36-47
ជនគណនា 7:36-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីប្រាំ គឺស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ជាមេដឹកនាំលើកូនចៅស៊ីម្មាន។ តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ។ នៅថ្ងៃទីមួយ គឺអេលាសាប ជាកូនរបស់ដេហ៊ូអែល ជាមេដឹកនាំលើកូនចៅកាដ។ តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាសាប់ ជាកូនរបស់ដេហ៊ូអែល។
ជនគណនា 7:36-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីប្រាំ គឺលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម្មាន។ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ។ នៅថ្ងៃទីប្រាំមួយ គឺលោកអេលាសាប់ ជាកូនរបស់លោកដេហ៊ូអែល ជាមេដឹកនាំរបស់កូនចៅកាដ។ តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។ បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ពពែឈ្មោលមួយ សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលាសាប់ ជាកូនរបស់លោកដេហ៊ូអែល។
ជនគណនា 7:36-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃទី៥ នោះត្រូវជាស៊្លូមាល ជាកូនស៊ូរីសាដាយ ជាកំពូលលើពួកកូនចៅស៊ីម្មាន ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ស៊្លូមាល ជាកូនស៊ូរីសាដាយ។ នៅថ្ងៃទី៦ នោះត្រូវជាអេលាសាប់ ជាកូនដេហ៊ូអែល ជាកំពូលលើពួកកូនចៅកាឌ់ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។