ជន‌គណនា 7:36-47

ជន‌គណនា 7:36-47 ពគប

នៅ​ថ្ងៃ​ទី​៥ នោះ​ត្រូវ​ជា​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ។ នៅ​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ជា​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន​គោម​ប្រាក់១ ទំងន់​៧០ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល។

អាន ជន‌គណនា 7