ជនគណនា 7:36-47
ជនគណនា 7:36-47 គកស១៦
នៅថ្ងៃទីប្រាំ គឺស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ជាមេដឹកនាំលើកូនចៅស៊ីម្មាន។ តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ។ នៅថ្ងៃទីមួយ គឺអេលាសាប ជាកូនរបស់ដេហ៊ូអែល ជាមេដឹកនាំលើកូនចៅកាដ។ តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។ កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាសាប់ ជាកូនរបស់ដេហ៊ូអែល។

