លេវីវិន័យ 16:1-4

លេវីវិន័យ 16:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ ក្នុង​ពេល​ក្រោយ​ដែល​កូន​លោក​អើរ៉ុន​ទាំង​ពីរ​បាន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​បាន​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ហាម​ដល់​អើរ៉ុន​បង​អ្នក កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស​នោះ។ នេះ​ហើយ​ជា​ច្បាប់​ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​មក សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​ដុត។ ត្រូវ​ពាក់​អាវ​ខ្លូត‌ទេស​បរិសុទ្ធ និង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូត‌ទេស ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់​ខ្លូត‌ទេស ហើយ​ពាក់​មួក​ខ្លូត‌ទេស​នៅ​ក្បាល នោះ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ បាន​ជា​ត្រូវ​ងូត​ទឹក​សិន រួច​សឹម​ស្លៀក‌ពាក់​របស់​ទាំង​នោះ​ជា​ក្រោយ។

ចែក​រំលែក
អាន លេវីវិន័យ 16

លេវីវិន័យ 16:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្រោយ​គ្រា​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អើរ៉ុន​ស្លាប់ នៅ​ពេល​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ជា​បង​របស់​អ្នក កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គម្រប​ហិប*​នៃ​សម្ពន្ធ‌មេត្រី* បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហិប។ ពេល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឈ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀក‌បំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់ គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។

ចែក​រំលែក
អាន លេវីវិន័យ 16

លេវីវិន័យ 16:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ក្នុង​ពេល​ក្រោយ​ដែល​កូន​អើរ៉ុន​ទាំង​២​បាន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​បាន​ចូល​ទៅ​ចំពោះ​ទ្រង់ គឺ​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ហាម​ដល់​អើរ៉ុន​បង​ឯង កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​អញ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស នេះ​ហើយ​ជា​ច្បាប់ ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​១​មក សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​ចៀម​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​ដុត ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស​បរិសុទ្ធ នឹង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូត‌ទេស ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់​ខ្លូត‌ទេស ហើយ​ពាក់​មួក​ខ្លូត‌ទេស​នៅ​ក្បាល នោះ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ បាន​ជា​ត្រូវ​ឲ្យ​ងូត​ទឹក​សិន រួច​សឹម​ស្លៀក‌ពាក់​របស់​ទាំង​នោះ​ជា​ខាង​ក្រោយ

ចែក​រំលែក
អាន លេវីវិន័យ 16