លេវីវិន័យ 16
16
ក្រឹត្យវិន័យស្ដីអំពីពិធីរំដោះបាបប្រចាំឆ្នាំ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ព្រះអម្ចាស់។
2 #
ហប. ៦.១៩
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំឲ្យចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគម្របហិប*នៃសម្ពន្ធមេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហិប។
3 #
ហប. ៩.៧
ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 4គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឈ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ 5គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 6អើរ៉ុនត្រូវថ្វាយគោឈ្មោលរបស់គាត់ជាយញ្ញបូជារំដោះបាប សម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។ 7គាត់នាំពពែឈ្មោលទាំងពីរទៅដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 8អើរ៉ុនត្រូវចាប់ឆ្នោតជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយថ្វាយព្រះអម្ចាស់ មួយទៀតឲ្យអាសាអែល#១៦.៨ អត្ថន័យនៃពាក្យ «អាសាអែល»នេះ យើងមិនអាចដឹងច្បាស់ទេ។ អ្នកខ្លះយល់ថា អាសាអែលជាឈ្មោះរបស់អារក្សមួយ ដែលរស់នៅតាមវាលរហោស្ថាន អ្នកខ្លះទៀតយល់ថាអាសាអែលនេះជានិមិត្តរូបនៃវាលរហោស្ថាន។។ 9ពេលចាប់ឆ្នោតរួចហើយ អើរ៉ុនយកពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ ទៅធ្វើជាយញ្ញបូជារំដោះបាប។ 10រីឯពពែឈ្មោលដែលត្រូវបានទៅអាសាអែល ក៏ត្រូវយកមកទាំងរស់ ដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ សម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។ 11អើរ៉ុនត្រូវថ្វាយគោបាជាតង្វាយរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវចាក់កគោបានោះ សម្រាប់រំដោះបាបរបស់ខ្លួន។ 12គាត់ត្រូវយកភាជន៍ពេញទៅដោយរងើកភ្លើង ដែលយកពីអាសនៈនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ព្រមទាំងយកគ្រឿងក្រអូបម៉ដ្ដចំនួនពីរក្ដាប់មកជាមួយ ចូលទៅក្នុងវាំងននសក្ការៈ។ 13គាត់ត្រូវដុតគ្រឿងក្រអូបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីផ្សែងហុយទៅលើគម្របហិប ដែលគ្របពីលើបន្ទះថ្មនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។ 14គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគម្របហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះ ចំនួនប្រាំពីរដង។ 15#ហប. ៩.១២គាត់ត្រូវចាក់កពពែឈ្មោល សម្រាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគម្របហិប និងផ្នែកខាងមុខគម្របហិប ដូចគាត់បានប្រោះឈាមគោបាដែរ។ 16គាត់ធ្វើដូច្នេះ ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមបែបនេះលើពន្លាជួបព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលចំណោមពួកគេ ជាមនុស្សមិនបរិសុទ្ធ។ 17ពេលគាត់ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈ រហូតដល់ពេលគាត់ចេញមកវិញ មិនត្រូវឲ្យនរណាម្នាក់ស្ថិតនៅក្នុងពន្លាជួបព្រះអម្ចាស់ឡើយ។ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ឲ្យក្រុមគ្រួសាររបស់គាត់ និងឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល។ 18គាត់ត្រូវចេញមកខាងមុខអាសនៈ ដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយធ្វើពិធីជម្រះអាសនៈ គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសនៈ។ 19គាត់ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះឈាមទៅលើអាសនៈចំនួនប្រាំពីរដង។ គាត់ជម្រះអាសនៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល រួចញែកអាសនៈឲ្យបានវិសុទ្ធ។
20ពេលគាត់ធ្វើពិធីជម្រះទីសក្ការៈ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែឈ្មោលមួយទៀតដែលនៅរស់ចូលមក។ 21អើរ៉ុនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ ដោយលន់តួកំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវឲ្យបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។ 22ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឆ្ពោះទៅទីស្មសាន។ កាលដេញពពែនោះទៅវាលរហោស្ថានផុតហើយ 23#អគ. ៤៤.១៩អើរ៉ុនត្រូវចូលទៅក្នុងពន្លាជួបព្រះអម្ចាស់វិញ រួចដោះសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈនោះទុកនៅក្នុងទីសក្ការៈ។ 24គាត់យកទឹកលាងដៃ ជម្រះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និងតង្វាយដុតទាំងមូលរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។ 25គាត់ត្រូវដុតខ្លាញ់របស់សត្វនៅលើអាសនៈ ដើម្បីរំដោះបាប។
26រីឯបុរសដែលដេញពពែទៅឲ្យអាសាអែលនៅវាលរហោស្ថាននោះ ក៏ត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនដែរ។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញ។ 27#ហប. ១៣.១១រីឯគោបា និងពពែឈ្មោល ដែលគេសម្លាប់ ដើម្បីរំដោះបាប ហើយយកឈាមរបស់វាចូលទៅក្នុងទីសក្ការៈសម្រាប់លោះបាបនោះ គេត្រូវយកវាចេញទៅខាងក្រៅជំរំ ហើយដុតវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។ 28អ្នកដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
29 #
លវ. ២៣.២៦-៣២; ជគ. ២៩.៧-១១ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរ អ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា 30ដ្បិតថ្ងៃនោះ គេធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបរិសុទ្ធ។ ពេលនោះ អ្នករាល់គ្នានឹងបានបរិសុទ្ធនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចផុតពីបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា។ 31ថ្ងៃនោះជាថ្ងៃសប្ប័ទ* គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយតមអាហារ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
32មានតែបូជាចារ្យ*ដែលបានទទួលការចាក់ប្រេងតែងតាំង ឲ្យបំពេញមុខងារជាបូជាចារ្យស្នងឪពុករបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើពិធីលោះបាប។ បូជាចារ្យនោះត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលជាសម្លៀកបំពាក់សក្ការៈ។ 33គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈដ៏វិសុទ្ធ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈឲ្យបរិសុទ្ធ ព្រមទាំងរំដោះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
34នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ ដើម្បីឲ្យរៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។#១៦.៣៤ ខ២៩-៣៤ សូមអាន ២៣.២៦-៣២; ជគ ២៩.៧-១១។
គេក៏ធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.